លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវក្រុមហ៊ុន UPLML Group

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវក្រុមហ៊ុន UPLML Group ដែលមានទីតាំងស្ថិតនៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឲ្យមានការីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ជួយសម្របសម្រួល និងជម្រុញដល់វិស័យឯកជនដែលបាននឹងមកបណ្តាក់ទុនវិនិយោកនៅកម្ពុជា ។ ការដាក់សម្ពោធនោះ គឺជាការឆ្លុះបញ្ចាំងនូវភាពលូតលាស់ឥតឈប់ឈរ និងការរីកចម្រើនឥតឈប់ឈរនៃវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជម្រុញនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ។ លោកជំទាវក៏បានថ្លែងនូវការកោតសរសើចំពោះក្រុមហ៊ុនដែលបាននាំផលិតផលពីបរទេសដែលមានគុណភាពខ្ពស់ មកដល់លក់នៅលើទីផ្សារកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

 image image image image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More