ឃាត់ខ្លួននារីម្នាក់ ករណីជួលរថយន្តយកទៅជិះ បែរជាយកទៅបញ្ចាំ

ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៦នៅម្ដុំមុខផ្សារ ស៊ិនជូរីផ្លាហ្សា ដោយមានពាក្យបណ្តឹងពីម្ចាស់រថយន្ត។

ស្រ្តីម្នាក់ក្រោយពីជួលរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស យកមកជិះប្រើប្រាស់ក្នុងការធ្វើដំណើរ បែរជាយកទៅបញ្ចាំយកលុយជាប្រយោជន៍ផ្ទាល់ខ្លួន លុះម្ចាស់ឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ស្រ្តីជាប់ចោទ មានឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរគួកជេរដី ស្នាក់នៅតាមផ្ទះសំណាក់មានស្រុកកំណើតភូមិម៉ុងបារាំងសង្កាត់ផ្អេរក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងនិងស្រ្តីម្នាក់ទៀតឈ្មោះ សំរិទ្ធ ភន ជាអ្នកផ្សំគំនិត។

បើតាមបុរសជាម្ចាស់រថយន្តមានឈ្មោះសុខ ភារម្យ អាយុ៣៣ឆ្នាំជាមន្រ្តីយោធាស្នាក់នៅផ្ទះលេខ២០ហាសផ្លូវលំភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ៍យ បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦បានជួលរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស ពណ៌ខ្មៅ សេរីឆ្នាំ2002 ពាក់ស្លាកលេខ ភ្នំពេញ 2D-9090 បានជួលរថយន្តនោះទៅឲ្យឈ្មោះ ស្រីវ៉ាង ដោយក្នុងមួយខែ១១០០ដុល្លារ។

លុះមកដល់ថ្ងៃទី២០ខែឆ្នាំដដែលឈ្មោះ ស្រីវ៉ាង បានយករថយន្តដែលខ្លួនជួលនោះយកទៅដាក់បញ្ចាំទៅឲ្យឈ្មោះវង្ស សេងហួត ក្នុងតំលៃ៩០០០ដុល្លារ ពេលប្រគល់លុយរួចរាល់ហើយឈ្មោ វង្ស សេងហួតបានយករថយន្តទៅផ្ញើរទុកនៅផ្ទះឪពុក គីម ទ្រី ដែលមានទីតាំងនៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ លុះម្ចាស់ដឹងក៏ប្ដឹងសមត្ថកិច្ចខណ្ឌសែនសុខឲ្យជួយស្រាវជ្រាវទើបនៅថ្ងៃកើតហេតុប្រទះឃើញស្រ្តីខាងលើក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យនគបាលខណ្ឌសែនសុខតែម្តង។

ក្រោយពីឃាត់ខ្លួនស្រ្តីខាងលើត្រូវនគរបាលធ្វើការសាកសួរ បន្ត និតិវិធីតាមផ្លូវច្បាប់និងស្រាវជ្រាវតាមរកចាប់បក្សពួកជាបន្តទៀត ៕

14291690_550300468488381_5644437330482230271_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More