ឯកឧត្តម វេង សាខុន បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកសិកម្មក្វាងស៊ីគ្រុប

ចិន៖ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគចិននៅខេត្តក្វាងស៊ី នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានចិនលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យនិងភូគាមអនាម័យមក នៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទៅជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកសិកម្មក្វាងស៊ីគ្រុប ដែលមានបទពិសោធន៍ក្នុងការបង្កើតកសិដ្ឋានដាំដំណាំកសិកម្ម ចាប់តាំងពីឆ្នាំ១៩៩៦ ជាពិសេសគឺដំណាំចេក នាពេលបច្ចុប្បន្ននេះ ។

តាមការបញ្ជាករបស់ក្រុមហ៊ុននេះបានអោយដឹងថា៖ មូលហេតុដែលក្រុមហ៊ុននេះមានការផ្លាស់ប្តូរពីការដាំដំណាំដំឡូង និងអំពៅ ដោយមូលហេតុថាចំណូលទទួលបានពីការដាំចេកអំបូងលឿងទទួលបានចំណូលច្រើនជាងការដាំដំឡូង និងអំពៅចំនួន ពី៣ទៅ៥ដង ។ ដោយពិនិត្យឃើញនូវសក្តានុពលនៃការវិនិយោគលើដំណាំចេកយ៉ាងដូច្នេះ នៅឆ្នាំ២០០២ លោកប្រធាន ក្រុមហ៊ុនបានបោះទុនបន្ថែមលើការជួលដីពីប្រជាជននៅខេត្តក្វាងស៊ីចំនួន២០០០ហិកតាក្នុងដាំដំណាំចេកនេះ ។ ក្នុងការជួបពិភាក្សានេះលោកប្រធានក្រុមហ៊ុនបានបញ្ជាក់បន្ថែមឲ្យដឹងថា៖តាមរយៈគោលនយោបាយការលើកទឹកចិត្តរបស់រដ្ឋាភិបាលចិន

(១) លើកទឹកចិត្តដល់អ្នកវិនិយោគកសិដ្ឋានដាំដំណាំកសិម្ម ដោយធ្វើការឧបត្ថម្ភទុនចំនួនពី ២០ ទៅ៣០%ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន។

(២) ការលើកទឹកចិត្តអោយកសិករជួលដីដល់កសិដ្ឋាន ក្នងគោលបំណងដោះស្រាយទីផ្សារកសិកម្ម និងបង្កើនចំណូលរបស់កសិករស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្រុមហ៊ុនបានសម្រេចជួលដីពីកសិករចំនួន ២០០០ ហិកតា ដោយក្នុងនេះក្រុមហ៊ុនបានធ្វើការចាត់ចែងនឹងដោះស្រាយដូចខាងក្រោម៖


1) ធ្វើកិច្ចសន្យាជមួយប្រជាកសិករដោយជួលដីក្នុងតំលៃ ២ ៤០០ ដុល្លារក្នុងមួយឆ្នាំ ក្នុងនេះក្នុងរយៈពេល៥ឆ្នាំម្តងត្រូវតំឡើងថ្លៃដីប្រមាណជា១០%
2) ទទួលយកប្រជាកសិករដែលជួលដីទាំងអស់មកមប្រើការងារក្នុងកសិដ្ឋាន ដែលទទួលបានប្រាក់បៀវត្ស ជាមធ្យមចំនួនពី ១០០០ ទៅ១ ៦០០ ដុល្លារក្នុងមួយខែ
3) មានរៀបចំជាអគារស្នាក់នៅសម្រាប់គ្រួសារបុគ្គលិកអ្នកបច្ចេកទេស និងកម្មករដែលមកពីឆ្ងាយ
4) ទទួលបានការបំពាក់ឧបករណ៍សំភារៈ បច្ចេកវិទ្យាស្រោចស្រព មកពីប្រទេសអ៊ីស្រាអែល
5) ការប្រើប្រាស់ជីសរីរាង ដែលផលិតដោយក្រុមហ៊ុន ដែលត្រូវដាក់បញ្ចូលតាមប្រព័ន្ធស្រោចស្រពតែម្តង (នៅក្នុងកសិដ្ឋាននេះមានតំឡើងរោងចក្រដែលអាចផលិតជីសរីរាងបាន ១០០ ០០០ តោនក្នុងមួយឆ្នាំ)
6) បានប្រើប្រាស់កម្មករប្រមាណជា ២ ០០០ នាក់ ក្នុងនេះមានជំនាញប្រមាណជា ១២ នាក់ និងអ្នកគ្រប់គ្រងចំនួន ២០០ នាក់
7) ការផ្គត់ផ្គង់ចេកចេញទីផ្សារជាមធ្យម គឺមានប្រមាណ ជា ១ ២០០ តោនក្នុងមួយថ្ងៃ (គិតជាមធ្យមមួយស្ទងចេក លក់បានប្រមាណ ១៦ ដុល្លារ ជាតំលៃបោះដុំ)
8) ការចំណាយលើការវិនិយោគ ក្នុងមួយហិកតាអស់ទឹកប្រាក់ប្រមាណជា ៣០ ០០០ ដុល្លារ ។
9) ចំណូលជាមធ្យមក្នុងមួយឆ្នាំ ៤២ ០០០ ដុល្លារក្នុងមួយហិកតាក្នុងកិច្ចសន្ទនានេះក្រុមហ៊ុនបានបញ្ជាក់អោយដឹងបន្ថែមថា៖ ក្រុមហ៊ុនបាន និងកំពុងធ្វើការជួលដីប្រជាកសិករឡាវវិនិយោគលើដំណាំចេកនេះដែរ ចំនួន ១ ៥០០ ហិកតា ដែលត្រូវដឹកផលិតផលតាមរថយន្តផ្គត់ផ្គង់ទីផ្សារចិនតាមរយៈខេត្តយួណាន ។ ទន្ទឹមនឹងនេះក្រុមហ៊ុនបានធ្វើការសិក្សាពីលទ្ធភាពដី និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា រួចហើយ ដើម្បីធ្វើការពង្រីកលទ្ធភាពក្នុងវិនិយោគដាំដំណាំចេក ឈានទៅដល់ការផលិតផ្គត់ផ្គង់តម្រូវការទីផ្សារចិន និងអន្តរជាតិ ។ ទីតាំងដែលមានលទ្ធភាពធ្វើការដាំដុះនោះគឺនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលក្រុមធ្វើការសហការជាមួយក្រុមហ៊ុនមួយទៀតដែលកំពុងទទួលការងារសហប្រតិបត្តិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅកម្ពុជានាពេលបច្ចុប្បន្ន គឺក្រុមហ៊ុន ហ្វ័រវើត ។

14238134_1087352401319659_8565382136961854002_n 14354933_1087352637986302_8965421399827008179_n 14355776_1087352707986295_83640807496157781_n14232548_1087352777986288_687324654443188994_n

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More