Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ច្បាស់ហើយ! នាយប៉ុស្តិ៍ស្តឹងមានជ័យ១ ថា ហ្គេមអនឡាញ លើកយីហោTrue Money នោះគឺ…..

ភ្នំពេញ ៖ តំណែងជា អធិការ គឺជាតំណែងធំមួយ ក្នុងខណ្ឌដែលមនុស្សភាគច្រើនគោរពកោតខ្លាច ជាពិសេស មន្ត្រីក្រោមាំឳវាទរបស់ខ្លួន

លោក ម៉េង វិមានតារា មានវាសនាខ្ពស់ គ្រងតំណែងជាអធិការនគរបាលខណ្ឌមានជ័យ ជំនួសលោក តេង ស៊ីណូ ដែលចូលនិវត្តន៍។

ពលរដ្ឋសង្ឃឹមថា ក្រោយលោក មានវាសនាខ្ពស់ គ្រងតំណែងជាអធិការខណ្ឌហើយ មិនបណ្តែតបណ្តោយអោយមានបនល្បែងគ្រប់ប្រភេទដែលជាឬសគល់នៃបទល្មើស លួច ឆក់ ប្លន់ និង ហិង្សាជាដើម។

ថ្មីៗនេះ ពលរដ្ឋរាយការណ៍មកថា មានទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ លើក យីហោទ្រូម៉ាន់នី ដើម្បីបំភាន់ភ្នែកមហាជន និង សមត្ថកិច្ច តែអ្នកខ្លះថាធ្វើអោយតែល្អមើល ដែលមានទីតាំងតាមបណ្តោយផ្លូវ ៣៧១ (សឡា)  សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីតាំងហ្គេមអនឡាញចាស់ថ្មីច្រើនកន្លែងទៀត នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ផ្លូវ២៧១ និងផ្លូវមួយចំនួនទៀត។

ជុំវិញការងឿងឆ្ងល់របស់មហាជននេះ លោកវរសេនីយ៍ ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្តឹងមានជ័យ១ មានប្រាប់ ធី អិន អិន តាមរយៈទូរស័ព្ទ កាលពីរសៀលថ្ងៃទី ២១ កុម្ភៈ ២០១៩ នេះថា បានចុះពិនិត្យហើយ ទីតាំងខាងលើ គេមានច្បាប់ត្រឹមត្រូវ ហើយ ខាងក្នុងគេដាក់ហ្គេមអនឡាញ ហើយផ្លាកយីហោទ្រូម៉ាន់នីនោះ មិនផ្សេងទេ មិនពាក់ព័ន្ធគ្នាទេ។

ដោយឡែក លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យថ្មី គ្មានប្រតិកម្ម និងខ្វល់ខ្វាយឆ្លើយតប និងបញ្ហាដែលជាក្តីកង្វល់របស់ពលរដ្ឋទេ ណាមួយទើបឡើងថ្មីថ្មោងទៀត ត្រូវថ្មម និងស្ទាបស្ទង់កម្លាំងសិនហើយមើលទៅ?

អាណាព្យាបាល សម្តែងក្តីព្រួយបារម្ភ និង រអ៊ូរទាំថា កូនចៅពួកគាត់ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងស៊ីសង ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងល្បែងហ្គេម ភ្នាល់បាល់ និងល្បែងស៊ីសងទាំងនោះ។

ប្រភពច្បាស់ការលួចបង្ហើបប្រាប់ថា ក្នុងមូលដ្ឋានខណ្ឌមានជ័យ មានទីតាំងហ្គេមអនឡាញ ២៤ម៉ោងបង្កប់ល្បែងភ្នាល់បាល់ និង ល្បែងមួយចំនួនទៀតឡាយចេញពីកាស៊ីណូ។ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ សម្តែងក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះបញ្ហា ភូមិឃុំមានសុវត្ថិភាព ខណៈទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់  ល្បែងកត់កន្ទុយលេខ ត្រូវបានគេបើកលេងយ៉ាង ពេញទំហឹង នៅក្នុងផ្សារនានា ឬទីប្រជុំជន ជាពិសេស ផ្សារមួយចំនួន សូម្បីតែផ្សារទំនើបស្ទឹងមានជ័យក៍មានដែរ។

គួរររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោ បាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង។

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More