Update: ឆេះអស់១២បន្ទប់ក្នុងផ្ទះល្វែង៣ខ្នងនៅសង្កាត់បឹងសាឡាង
ភ្នំពេញ៖ បន្ទប់ចំនួន១២ ក្នុងផ្ទះល្វែង៣ខ្នង ត្រូវបានអគ្គិភ័យត្របាក់ខ្ទេចគ្មានសល់ បើទោះបីជាមានការអន្តរាគមន៏ពីក្រុមរថយន្តអគ្គិភ័យប្រើទឹកអស់២២ឡាន និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ១ ក្រុម៣ ផ្លូវ២៧១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ម្ចាស់ផ្ទះល្វែងដែលរងគ្រោះនោះមានឈ្មោះប៉ុល សារីុម ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
យោងតាមសេចក្តីរបស់ភ្នាក់ងារយើងដែលនៅកន្លែងកើតហេតុ បានអោយដឹងថា ជំហ៊ានដំបូងនៃការសន្និដ្ឋានរបស់ជំនាញថា អាចមកពីឆ្លងចរន្តអគ្គីនី។ ទោះយ៉ាង ណាក្ដីទ្រព្យសម្បត្តិដែលត្រូវបំផ្លាញក្នុងហេតុការណ៍មួយនេះ ពុំទាន់អាចកំណត់ទំហ៊ំនៃការខូចខាតបាននៅឡើយទេ។ដោយ៖ខេង ប៊ុនធឿន
https://youtu.be/sQhGoX3ESgUdocument.currentScript.parentNode.insertBefore(s, document.currentScript);