មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន(Video)

 ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូត ថ្នាំញៀន23កញ្ចប់។ការបង្ក្រាបនេះកាលពីវេលាម៉ោង ២៣:១០នាទីយប់ថ្ងៃទី ២៤ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំនុចម្ដុំរោងចក្រឆ្នាំង ផ្លូវលំ ភូមិ២៣ ក្រុម១០៦សង្កាត់បឹងកក់២ ខណ្ឌទួលគោក តាមប្រភពបានអោយដឹងថាខណះពេលកំលាំងអន្តរាគមន៍ពិសេសក្រុងសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការល្បាតត្រង់ចំនុចដ៍ស្មុគស្មាញខាងលើហើយស្រាប់តែប្រទះឃើញបុរសម្នាក់ដើរកាត់កន្លែងដែរកម្លាំងខាងលើឈប់ត្រួតពិនិ្យហើយក៍សង្ស័យក៍បានឃាត់សួរនាំហើយធ្វើការឆែកឆេរលើខ្លួនក៍បានរកឃើញថ្នាំញៀននៅលើខ្លួនចំនួន២៣កញ្ចប់ក្នុងក្រោយមកក៍បាននាំខ្លួននិងវត្ថុតាងយកមកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីសួរនាំ។

ប្រភពពីសមត្ថកិច្ចដដែលបានអោយដឹងថាបុរសដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ រស់ វាសនា ហៅ ពេជ្យ ជឺរ៉ូអាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិសង្កាត់កើតហតុខាងលើ ក្រោយពីធ្វើការសាកសួររួចមកបុរសខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការរងចាំការចាត់ការទៅតាមនីតិវិធី ៕

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More