លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនកុមារា កុមារី សិស្ស-និស្សិត បុគ្គលិកចំនួន១៤៥នាក់
ដើម្បីអបអរខួបទី ៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនានិងទិវាកុមារកម្ពុជា ឆ្នាំ ២០១៦ នេះ នៅព្រឹកថ្ងៃទី ៣១ ឧសភា ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះសំណេះសំណាល សួរសុខទុក្ខ នាំយកថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជូនដល់សមាគមរស្មីកុមារកម្ពុជា ព្រមទាំងរៀប ចំអាហារសាមគ្គីជូនកុមារា កុមារី សិស្ស-និស្សិត បុគ្គលិកចំនួន ១៤៥នាក់ នៃសមាគម ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថាៈ កាកបាទក្រហមកម្ពុជា តែងតែរៀបចំអាហារសាមគ្គី ដល់កុមារកំព្រា សិស្ស-និស្សិតក្រីក្រ ជារៀងរាល់ឆ្នាំ ដល់អង្គការ និងសមាគមមួយចំនួន ជាក់ស្តែង ក្នុងថ្ងៃនេះ បានរៀបចំអាហារសាមគ្គីមួយពេលជូនដល់កុមារ សិស្ស-និស្សិត និងបុគ្គលិក នៃ សមាគមរស្មីកុមារកម្ពុជា ព្រមទាំងបានឧបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ រួមមានៈ អង្ករ ២តោន មីយើង ៤០កេស ត្រីខ ៦០០កំប៉ុង ម្សៅសាប៊ូ ៥កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៥ដប ប្រេងឆា ២៤ និងថវិកា ៥លានរៀល។ ដោយឡែក លោកគ្រូ-អ្នកគ្រូ បុគ្គលិក ១៩នាក់ ម្នាក់ៗទទួលបានៈ មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងថវិកា ៥ម៉ឺនរៀល។ រីឯ កុមារ សិស្ស-និស្សិត ១២៦នាក់ ម្នាក់ៗទទួលបានៈ សៀវភៅ ២ក្បាល ប៊ិច ១ដើម ម្សៅក្រអូប ១កំប៉ុង សាប៊ូដំ ១ដុំ និងថវិកា ២ម៉ឺនរៀល។
d.getElementsByTagName(‘head’)[0].appendChild(s);