ដកហូតថ្នាំញៀន២៣កញ្ចប់ លុះព្រឹកឡើងនាំជនសង្ស័យឆែកឆេរលំនៅដ្ឋានពុំមានលទ្ធផលបន្ថែម

ភ្នំពេញ: នាព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦នេះ ដោយមានព្រះរាជអាជ្ញារងលោក ខាំ សុផារី ចូលរួម គេឃើញសមត្ថកិច្ចបានមកធ្វើការឆែកឆេរផ្ទះមួយកន្លែងលេខ២៤ ក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែពុំមានលទ្ធផលអ្វីនោះឡើយ។

ការចុះឆែកឆេរនេះ ត្រូវបានធ្វើឡើងក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះរស់ វាសនា ហៅ ពេជ្រ ជឺរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៨ ផ្លូវរថភ្លើង ដោយដកហូតជាមួយថ្នាំញៀន ២៣កញ្ចប់(ធំមួយ) និងទូរស័ព្ទដៃចំនួន ២គ្រឿង កាបូប ដៃ ពណ៌លឿងចាស់ចំនួន០១ រួមទាំងម៉ូតូចំនួន១គ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខកំពង់ធំ 1E-1483 ផងដែរ កាលពីវេលាម៉ោង ១១និង១០យប់  ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចម្តុំរោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

img-20160914-wa0019img-20160914-wa0060var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More