លោកឌី រ័ត្នខេមរុណ សំណូមពរដល់ពលរដ្ឋកុំអោយចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សប្រឆាំង

រាជធានីភ្នំពេញ ៖ អភិបាលរងខណ្ឌមានជ័យ លោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍ថ្លែងប្រាប់ដល់ពលរដ្ឋក្នុងមូលដ្ឋានសូមគិតគូរអោយបានច្បាស់លាស់ជៀសវៀងការញុះញ៉ុងចូលរួមក្នុងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ( CNRP ) ដែលគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណង បង្កភាពអន្តិសុខដល់នយោបាយជាតិ ។

ការថ្លែងរបស់លោកអភិបាលរងទៅកាន់ពលរដ្ឋ ធ្វើឡើងនៅក្នុងពិធី ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋទីទ័លក្រ ចំនួន ៦គ្រួសារដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនេះដែរ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ គឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូន ពីសំណាក់កាកកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ ផ្ញើរក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាន នៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។

អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ បាន : អង្គរមួយបាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ០១យួរ ស្ករស០១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង០១កេស ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិការ ៣ម៉ឺនរៀល .។

ក្នុងនោះដែរ លោកអភិបាលរង និងជាប្រធានអនុសាខា ក៏បានអំពាវនាវដល់បងប្អូន អោយចូលរួមទៅចុះឈ្មោះចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបោះជូន គណបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ ៕

image image image image image image image image

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More