បុរសម្នាក់ត្រូវម្ចាស់បំណុលចាប់ប្រគល់អោយសមត្ថខណ្ឌដង្កោពីបទឆបោកចេញសែកស្អុយ
ភ្នំពេញ៖ កាលពីល្ងាច វេលាម៉ោង៤និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បានចាប់នាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិទ្ធ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសំណាក់តារា សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ១២១តព្រ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោក កែវ មុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ មានចេតនាធ្វើអោយខូចប្រយោជន៍អ្នកដទៃ ដោយការជំទាស់ឬដកប្រាក់ ពីគណនីសម្រាប់ទូរទាត់មូលប្បទាន ប័ត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ យកមកប្រគល់អោយសមត្ថកិច្ចនគរ បាលខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅសាកសួរបន្តរនៅសាលាដំបូងរាជនីភ្នំពេញចាត់ការតាមនិតិវិធិបន្ត។ដោយ៖អាត ចន្ធូ
} else {