អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនប្រុសស្រី៣នាក់ដកហូតថ្នាំញៀនជាច្រើនកញ្ចប់

image

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ជាមួយថ្នាំញៀនជាច្រើន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅបានចុះបង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦  ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចផ្ទះជួល ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

 

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១ឈ្មោះ សួន មន្នីឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។២.សែន នីតា ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។៣.សួន ណារុន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរធ្វើអនាម័យ មានទីលំនៅផ្ទះជួលលេខ៧៩ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ(បញ្ជារឲ្យជនសង្ស័យបំផ្លាញវត្ថុតាង)។

 

ជាមួយគ្នានេះដែរសមត្ថកិច្ចបានដកហូតបានវត្ថុតាងក្រាមពណ៌សរថ្លាចំនួន១៤កញ្ចប់(ធំល្មម០៧នឹងតូច០៧កញ្ចប់) ទូរសព្ទ័ចំនួន០៤គ្រឿង ដបសំរាប់ជក់គ្រឿងញៀនចំនួន០១ អាលុយមីញ៉ូម០១ដុំ ថង់សំរាប់ច្រកគ្រឿងញៀន០១ចំនួនធំ កាបូបដៃតូចចំនួន០២ កាបូបស្ពាយចំនួន០១ ដាវចំនួន០១ដើម លុយមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញដើម្បីអនុវត្តន៏ទៅតាមនីតិវិធី។

72624659-d45f-4416-8be8-013bcbfdc629 untitledvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More