អភិបាលខណ្ឌសែនសុខ ស្នើអោយនាយប៉ុស្តិ៍ និងចៅសង្កាត់ទាំង៤ ជួយមើលល្បែងស៊ីសង អំពេីចោរកម្ម និងបញ្ហាគ្រឿងញៀនផង !

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានបេីកកិច្ចប្រជុំ របស់ខ្លួនកាលពីរសៀលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៦ដេីម្បីរឹតបណ្តឹងនិងការពារ ទប់ស្កាត់បទល្មេីសនានាក្នុងមូលដ្ឋានដេីម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជននៅក្នុងមូលដ្ឋាន ដេីម្បីជាការឆ្លេីយតបនិងអនុវត្តតាមគោលការណ៍ ភូមិ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនោះលោក បុឹល កុសល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌនិងជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានផ្តោតការយកចិត្តទុកដាក់សំខាន់ជាងគេ ទៅលេីល្បែងសីុសងខុសច្បាប់ ជាពិសេស គឺ ហ្គេម ល្បែងសីុសង តាមប្រព័ន្ឋអេឡិចត្រូនិច និងល្បែងផ្សេងៗទៀត ដូចជា កន្ទុយលេខនិងល្បែងប៊ៀរ និង អាប៉ោង ជាដេីម។ និងជំរុញអោយមានការប្រឹងប្រែងទប់ស្កាត់នូវបទល្មេីសគ្រឿងញៀន និងអំពេីចោរកម្មផ្សេងៗ ដែលបញ្ហាទាំងនេះវាបានកំពុងតែបញ្ចេញនូវសកម្មភាព ច្រេីនដែលជាមុខសញ្ញាគ្រោះថ្នាក់សំរាប់សង្គមហេីយចាំបាច់ត្រូវតែបង្ក្រាបនិងទប់ស្កាត់អោយល្អ។

លោក អភិបាលបានស្តីបន្ទោសដល់សមត្ថកិច្ចតាមមូលដ្ឋានថ្នាក់ប៉ុស្ត៍និងសង្កាត់ ដែលមិនសូវយកចិត្តទុកដាក់ចំពោះ ចំពោះបញ្ហានេះទេដោយហេតុថា ចៅសង្កាត់មួយចំនួនលាក់បាំងបទល្មេីស ទាំងនេះដោយមិនរាយការណ៍ មកខណ្ឌសោះរហូតទាល់តែខាងសាលាខណ្ឌដឹងរឿងដោយខ្លួនឯង តួយ៉ាងដូច កាលពីយប់ថ្ងៃទី១៣កញ្ញា នគរ បាលខណ្ឌបានទៅឆ្មក់ចាប់ទីតាំងល្បែងសីុសង ប៊ៀរនិងអប៉ោងមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំង
ធ្នង់ ហេីយលោកចៅសង្កាត់អត់ដឹងនិងមិនបានរាយការណ៍មកសាលាខណ្ឌឡេីយ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឡេីងសំណូមដល់លោកអភិបាលខណ្ឌ ជួយធ្វេីការសហការ ដាក់កម្លាំងប្រជាការពារ អោយមកចូករួមសហការយាមល្បាតជាក្រុមរួមគ្នា ជាមួយកម្លាំងនគរបាល មូលដ្ឋានទេីបអាចងាយស្រួលទប់ស្កាត់និងបង្ក្រាប បទល្មេីសនានាហេីយលោកអភិបាលក័បានឯកភាពតាសំណូមពរ៕

14264002_1730948147165922_408054708253553537_n 14322190_1730948237165913_8473488743533882758_n 14369951_1730948043832599_1803921687636427559_n9e538974-9997-427b-b085-41bbfd6c845c

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More