បេីកម៉ូតូលេីសល្បឿនកំណត់បុកសត្វគោងាប់ ខ្លួនឯងសន្លប់ធំ
ក្រុងព្រះសីហនុ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោ ចំណែកសត្វគោងាប់នៅនឹងកន្លែង គ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោងជិត១២កន្លះយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០១ មិថុនាឆ្នាំ២០១៦ នៅចំណុចមុខផ្សារឃ្លាំងលើ ស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចអោយដឹងជាបឋមមកថា បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងទំនងជាបើកលឿន ទើបបានជាពេលបុកសត្វគោដែលកំពុងដើរឆ្លងផ្លូវ ធ្វើអោយគោមួយក្បាលទម្ងន់ប្រមាណជាង៤០០គីឡូក្រាមនោះងាប់នៅកណ្តាលថ្នល់ហើយបុរសរងគ្រោះក៍រងរបួសសន្លប់បាត់ស្មារតី។
d.getElementsByTagName(‘head’)[0].appendChild(s);