ដេញចាប់ចោរប្លន់ម៉ូតូពីខណ្ឌច្បារអំពៅ មកដល់ខណ្ឌដូនពេញ បានវាយទ្រមខ្លួន ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ទទូចកាត់ទោសប្រហារជីវិត

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន ក្រោយពេលធ្វើសកម្មភាព ប្លន់យកម៉ូតូពីខណ្ឌច្បារអំពៅ បានសម្រេច ហើយព្យាយាមគេចរត់ខ្លួន មកដល់ខណ្ឌដូនពេញ ក៏ត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់វាយនៅសល់ដង្ហើមចង្រិត ដោយគាត់ពួកធ្លាប់ជាជនរងគ្រោះក្នុងអំពើចោរលួច ឆក់ ប្លន់ នេះផងដែរ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតចំណុចផ្លូវលេខ ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ  រាជធានីភ្នំុពេញ។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ មានជនសង្ស័យមួយក្រុមបានវាយប្លន់យកម៉ូតូម៉ាក និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1Bl-2032 នៅម្តុំវត្តនិរោធិ៏ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ នៅវេលាម៉ោងប្រហែល៨ យប់ ហើយភ្លាមៗនោះ ជនរងគ្រោះបានប្រាប់បងប្អូននិងមិត្តភក្រ័ ថាខ្លួនត្រូវចោរវាយប្លន់យកម៉ូតូបាត់ហើយ ។

ដោយដឹងដំណឹងបែបនេះបងប្អូននិងមិត្តភក្រ័ក៏ជិះម៉ូតូតាមរក ម៉ូតូរបស់ជនរងគ្រោះ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យពីរនាក់កំពុងជិះនៅតាមផ្លូវ ពេលនោះបងប្អូននិងមិត្តភក្រ័របស់ជនរងគ្រោះក៏ជិះម៉ូតូតដេញតាមរហូត មកដល់ចំណុចផ្លូវលេខ ២៤០ ធ្វើអោយជនសង្ស័យទាំងពីរនោះ ភ័យពេកក៏ផ្តួលម៉ូតូចោលដើម្បីរត់គេចខ្លួន តែសំណាងអាក្រក់ ត្រូវប្រជាពលរដ្ឋម្តុំនោះឡោមពន្ធ័ចាប់បានវាយមួយដៃមួយជើងម្នាក់នៅសល់ដង្ហើមចង្រិត ហើយប្រជាពលរដ្ឋប្រមាណជិត១០០នាក់បាន ទទូចកាត់ទោសប្រហារជីវិតជនសង្ស័យនោះទាំងពីរនៅកន្លែងកើតហេតុ ចោលតែម្តង។

ទោះជាយ៉ាងណាជនសង្ស័យទាំងពីរត្រូវបានរថយន្តសាមុយទៅសង្គ្រោះបន្ទាន់សិន ហើយជនរងគ្រោះនឹងត្រូវសមត្ថកិច្ចបញ្ចូនបន្តទៅ ខណ្ឌច្បារអំពៅ ដែលជាកន្លែងកើតហេតុវិញ ៕ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធ

1 2

1 of 5,006

ចំនួនអ្នកទស្សនា
  • 0
  • 1,399
  • 1,997
  • 8,908,073

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More