ថ្ងៃសែននំព្រះខែ ឆេះផ្ទះពលរដ្ឋក្នុងបុរីប៉េងហ៊ួត
ភ្នំពេញ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារបណ្តាញព័ត៌មានយើងបានអោយបានឲ្យដឹងថា នៅមុននេះបន្តិច វេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យមួយកំពុងតែ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងបុរីប៉េងហ៊ួតនៅផ្ទះលេខ៦ ផ្លូវQ-08 ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយមកទល់នឹងម៉ោង១០និង១៥នាទីព្រឹកដដែលនេះ បានរលត់វិញហើយ ដោយប្រជាពលរដ្ឋខ្នះខ្នែងដៃជើងគ្នាជួយពន្លត់ ព្រោះតែខ្លាចមានការរាលដាលដល់ផ្ទះជិតខាង ក្នុងនោះក៏មានការអន្តរគមន៏ពីរថយន្តពន្លត់អគ្គិភ័យផងដែរ ទើបរលត់ទាំងស្រុងតែម្តង។
សេចក្តីរាយការណ៏បន្ថែមថា ក្នុងការទប់ស្កាប់គ្រោះមហន្តរាយមួយនេះ បានប្រើបំពង់ពន្លត់អគ្គិភ័យចំនួន៧បំពង់ និងមានការអន្តរគមន៏ពីរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើអស់មួយគ្រឿង។ ការឆាបឆេះនេះមកពីមានការអុជធូបសែននំលោកខែ ដាក់នៅរានហាលជំនាងផ្ទះ កុងម៉ា ហើយម្ចាស់ផ្ទះមិនបានប្រយ័ត្នក៏ទុកចោលចាកចេញទៅ។ ចំពោះការខូចខាត ទ្រព្យសម្បត្តិមានលក្ខណ:មធ្យម។ទោះយ៉ាងណាមិនមានការប៉ះពាល់រងរបួសដល់នរណាម្នាក់ឡើយក្នុងហេតុការណ៏មួយនេះ។ ដោយ៖ ខេង ប៊ុនធឿន
d.getElementsByTagName(‘head’)[0].appendChild(s);