(video) ប្រជាពលរដ្ឋឃើញរថយន្ត High Lander មួយគ្រឿងចតចោល មានស្នាមដោះស្លាកលេខថ្មីៗ ប្តឹងសមត្ថកិច្ចចុះពិនិត្យ

ភ្នំពេញ៖ រថយន្តហាយលែនឌឺ មួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតក្បែររបងផ្ទះ ដោយឃើញស្នាមដោះស្លាកលេខថ្មីៗនិងមានបុរសម្នាក់អង្គុយក្នុងរថយន្តក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ។ ហេតុការណ៍នេះកាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១៥ខែកញ្ញា ២០១៦ នៅកំ់ណាត់ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសមត្ថកិច្ចអោយថឹងថា បុរសក្នុងអង្គុយក្នុងរថយន្តមានឈ្មោះ ឃន វិបុល ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិត្រពាំងជ្រៃ ឃុំ ព្រៃវិហារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពពីបុរសខាងលើ បានប្រាប់សមត្ថកិច្ចថា រថយន្តខាងលើនេះ ខ្លួនបានទិញពីបងប្រុសរបស់ខ្លួន គាត់បញ្ជាក់ថា មូលហេតុដែលរថយន្តដោះស្លាកលេខចេញនេះ ដោយសារខ្លួនកំពុងរត់ការកាត់ឈ្មោះ និងប្តូរស្លាកលេខថ្មី ដោយតម្រូវស្លាកលេខធំជាងមុន។ ប្រភពដដែលបន្តទៀតថា រថយន្តខាងលើមានស្លាកលេខ ភ្នំពេញ 2AB-1300។ បុរសខាងលើមុនពេលសមត្ថកិច្ចហៅសួរនាំនេះ គាត់មកទីតាំងខាងលើក្នុងបំណងជួបភ្ញៀវពាក់ព័ន្ធនិងការងារសំណង់។

ក្នុងករណីខាងលើក្រោយពីសមត្ថកិច្ចចុះទៅត្រួតពិនិត្យពុំមានឃើញមានឯកសារទិញលក់គ្រប់គ្រាន់ ក៍នាំទាំងអ្នកបើក និងរថយន្តទៅកាន់ប់ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីដើម្បីសាកសួរ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ថា រថយន្តខាងលើបានប្រគល់អោយទៅម្ចាស់វិញហើយ ក្រោយពីសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ឃើញថាត្រឹមត្រូវ។

69a5d6c3-1e4a-459d-ab3f-d2ed51d0267f

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More