សូមបងប្អូនក្នុងខណ្ឌសែនសុខមានការប្រុងប្រយ័ត្ន! ស្អីក៍ល្បងចោរលួចដែរ សូម្បីតែរថយន្តមន្ត្រីអគ្គីសនីក៍ល្បងចោរយកទៅបាត់ដែរ!!

image

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿងរបស់មន្ត្រីអគ្គីសនីត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ដោយសុវត្តិភាពខណៈ

ដែលម្ចាស់ចតទុកចោលលើផ្លូវនៅមុខផ្ទះ។ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង០៥ព្រឹកថ្ងៃទី១៥កញ្ញា២០១៦នៅមុខផ្ទះលេខ១៩២អាផ្លូវបេតុងភូមិទ្រង់មាន់សង្កាត់អូរបែកក្អម(អឌិតសង្កាត់ទឹកថ្លា)ខណ្ឌសែនសុខ។

ម្ចាស់រថយន្តឈ្មោះជា សុផល អាយុ៤១ឆ្នាំមុខរបរមន្ត្រីអគ្គីសនីស្នាក់នៅ ផ្ទះលេខ១៩២អាផ្លូវបេតុងភូមិទ្រង់មាន់សង្កាត់អូរបែកក្អម(អឌិតសង្កាត់ទឹកថ្លា)ខណ្ឌសែនសុខ។មានស្រុកកំណើតឃុំសូភីស្រុកបាទីខេត្តតាកែវ។

តាមសំដីម្ចាស់រថយន្តបានប្រាប់សមត្ថកិច្ចថាកាលពីល្ងាចមុនកើតហេតុក្រោយពីត្រឡប់មកពីធ្វើការគាត់បានទុករថយន្តមួយគ្រឿងម៉ាកតាកូម៉ាពណ៌ស្ករពាក់ស្លាកលេខ រដ្ឋ13-2-0597 ដោយចតចោលមុខផ្ទះលើដងផ្លូវបេតុងដូចសប់ដងរហូតដល់ព្រលឹមឡើងព្រឹកកើតហេតុក្រោយពីក្រោកពីដំណេកទើបដឹងថាបាត់រថយន្តខាងលើបង្ករភ្ញាក់ផ្អើរតែម្តង។
ម្ចាស់តថយន្តបានប្រាប់ទៀតថានៅក្នុងរថយន្តដែលបាត់ទៅមានសម្ភារះអគ្គីសនីនៅក្នុងនោះដែលសរុបជាថវិការប្រមាណជាង២ពាន់ដុល្លានិងឯកសារពាក់ព័ន្ធមួយចំនួនផង។

ប្រភពពីលោកមេភូមិបានប្រាប់ថានៅចំណុចកើតហេតុខាងលើប្រជាពលរដ្ឋជាច្រើនគ្រួសារបានចតទុករថយន្តរបស់ខ្លួនតែនៅតាមដងផ្លូវមុខផ្ទះរាល់យប់ប៉ុន្តែមិនដែលមានបាត់បង់ឡើយទើបតែពេលនេះមានបាត់រថយន្តខាងលើនេះឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ផ្ទះកើតហេតុនិងបានទទួលបណ្តឹងម្ចាស់រថយន្តសាកសួរប្រជាពលរដ្ឋជុំវិញរឿងនេះហើយម្ចាស់រថយន្តបានសូមណូមពរអោយសមត្ថកិច្ចជួយស្រាវជ្រាវរករថយន្តខាងលើផង។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More