ប្លន់ម៉ូតូបានសំរេច តែស៊យធំជិះបុកបង្គោលភ្លើងត្រូវសមត្ថកិច្ចតាមទាន់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន បន្ទាប់ពីរូបគេបានប្រើកាំបិតចាក់ប្លន់អ្នករត់ម៉ូតូឌុបម្នាក់បានសំរេច ហើយយកម៉ូតូជិះគេចខ្លួនទៅបុកបង្គោលចំណាំងផ្លាតក្បែរទូរទស្សន៏ហង្សមាស កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឆ ជិនណារដ្ឋ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ចំនែក ជនរងគ្រោះឈ្មោះគីម លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប ។

ប្រភពដដែលបានអោយដឹងថាមុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6381 មកអង្គុយចាំរត់ឌុបភ្ញៀវនៅមុខណាហ្គា មិនយូរប៉ុន្មានស្រាប់តែជនសង្ស័យមកតថ្លៃក្នុងតំលៃ៣ម៉ឺនរៀល អោយឌុបទៅ ភូមិរបោះអង្កាញ់ ខណ:ដែលទៅកន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យយកកូនកាំបិតចាក់អ្នករត់ម៉ូតូឌុបរូបនោះចំស្មាឆ្វេងចំនួន២កាំបិត បណ្តាលអោយដួលម៉ូតូ ហើយជនសង្ស័យយកម៉ូតូជិះគេចខ្លួនទៅបុកបង្គោលអោយរងរបួស។ មិនយូរប៉ុន្មាន សមត្ថកិច្ច និងជនរងគ្រោះ តាមទៅដល់ បានចាប់ ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់កាតទៅតាមផ្លូវច្បាប់តែម្តង។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More