កុមារកំព្រា និងពិការ មកពី៥មណ្ឌល ជាង៥០០នាក់ បានទទួលអំណោយមនុស្សធម៌ ពីលោកជំទាវហ៊ុន ម៉ាណា
ភ្នំពេញ៖ បន្ទាប់ពីផ្តល់អំណោយជូនលោកយាយ លោកតា ប្រជាពលដ្ឋខ្វះខាតជីវភាពចំនួន៦៦០ស្ថិតនៅសង្កាត់ព្រែកភ្នៅ, សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ នៅថ្ងៃដដែលនោះដែរ ក្រុមការងារបានផ្តល់ចំណីអាហារ និងអំណោយមនុស្សធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន គ្រឿងឧបភោគ-បរិភោគ ថវិកា និងសម្ភារសិក្សា ជូនដល់ប្អូនៗ កុមារកំព្រា កុមារពិការ ដែលមកពី៥មណ្ឌល ៖
១.មណ្ឌលកុមារកំព្រាភ្នំពេញថ្មី
២.មណ្ឌលកុមារកំព្រាកុឡាប៤
៣.មណ្ឌលកុមារកំព្រា KKSV
៤.មណ្ឌលកុមារកំព្រាស្ទឹងមានជ័យ
៥.មណ្ឌលកុមារកំព្រា ផ្ទះបាយកុមារ សរុបចំនួន៥០០នាក់ កម្មវិធីផ្តល់អំណោយនេះបានរៀបចំឡើងនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ និង វិទ្យុបាយ័ន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។