Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្តល់សំណាងអោយគេម៉ាស្រុក តែខ្លួនឯងបែរគ្មានសំណាង

ខេត្តកណ្តាល៖ សមត្ថកិច្ច បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ)នៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២.៥៥នាទី នៅចំណុចក្នុងផ្សារព្រែកហូរ (តូបគ្មានលេខ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ ឃុត ធីតា ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកកាត់ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កត់ឆ្នោត។

វត្ថុតាងចាប់យក
១.កាតុងកត់ឆ្នោតរួច ៣៨សន្លឹក(ឆ្នោតខ្មែរ និងវៀតណាម)។
២.បុងកត់ឆ្នោត ០១ក្បាល ចំនួន ៦០សន្លឹក
៣.ម៉ាស៊ីនព្រីនឆ្នោតម៉ូឌែល ចំនួន ០២គ្រឿង និងម៉ាស៊ីនព្រីនឆ្នោតខ្មែរចំនួន ០២គ្រឿង។
៤.លុយខ្មែរ ១៤០.០០០រៀល (ដប់បួនម៉ឺនរៀល)។
៥.លុយដុល្លារ ២១ដុល្លារ (ម្ភៃមួយដុល្លារ)។
៦.ក្រដាសដានចំនួន ០២សន្លឹក។
៧.ម៉ាស៊ីនគិតលេខចំនួន ០២គ្រឿង ។
៨.ដែកកិប ០១ និង កន្ត្រៃ ១
៩.បន្ទាត់ស០១ និង ប៊ិច០៦ដើម។
១០.ទូរស័ព្ទម៉ាក Camfone ពណ៌ស ០១គ្រឿង និងទូរស័ព្ទម៉ាក Nokia ពណ៌ស ០១គ្រឿង ។
១១.កញ្ច្រែង ០១ ពណ៌ខៀវ និងកន្រ្តក ០១ ពណ៌ផ្កាឈូក ។

ប្រភពអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានការកត់កន្ទុយលេខខុសច្បាប់ យ៉ាងសកម្ម សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុបង្រ្កាបនិងនាំខ្លួន ឈ្មោះ ឃុត ធីតា រួមនិងវត្ថុតាងខាងលើបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

តាមចម្លើយរបស់ឈ្មោះ ឃុត ធីតា បានឲ្យដឹងថាខ្លួន កត់ឆ្នោតវៀតណាមជាងបីឆ្នាំមកហើយដោយយកឲ្យ មេនៅភ្នំពេញ(ហៅមេចាស់)។តែក្នុងរយៈ ពេលជាងមួយខែនេះបានប្តូរកត់ឲ្យ មេថ្មីឈ្មោះម៉ៅនៅម្តុំព្រែកកំពឹស ហើយនគរបាលប៉ុស្ត៍ព្រែកហូរបានមកប្រាប់ឲ្យ ឈប់កត់ឆ្នោតវៀតណាមខុស ច្បាប់ទៀតទៅ កត់តែឆ្នោតខ្មែរណាដែលមានច្បាប់ត្រឹមត្រូវបានហើយ ទើបខ្លួនឈប់កត់ឆ្នោតវៀតណាមខ្លាចគេចាប់ ក៏ប៉ុន្ដែនៅលួចកត់ឆ្នោតវៀត ណាមឲ្យ ម៉ូយដែលស្គាល់ៗរួចផ្ញើឲ្យអ្នកកត់នៅជិតគ្នាហ្នឹងបន្តទៅ។

ចំណែកឆ្នោតខ្មែរ កត់មានវិញ្ញាបនបត្រ ត្រឹមត្រូវ បញ្ជាក់ផ្តល់សិទ្ធិលក់ចុះថ្ងៃទី១១ .៧.២០១៨ដល់១០.០១.២០១៩។

ករណីនេះកសាងសំណុំរឿងដើម្បីបន្តចាត់ការ តាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More