ជួបគ្រោះថ្នាក់ចំកន្លែងស្ងាត់ ទម្រំសមត្ថកិច្ចទៅដល់ដាច់ខ្យល់ស្លាប់បាត់!

ភ្នំពេញ៖ នៅវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី១៥ខែ០៩ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍គួរឲ្យសោកសៅ ក្នងទីស្ងាត់ ស្ថិតនៅផ្លូវបេតុងកោង(ខាងជើងវត្តឬស្សីសាញ់ប្រហែល១៥០ម៉ែត្រ)ភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ។ ដោយបានលឺព័ត៌មានតាមវិទ្យុ អេប៊ីស៊ី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដង្កោ បានរូតរះទៅដល់កន្លែងកើតហេតុ ដើម្បីជួយដល់ជនរងគ្រោះ។ តែគួរឲ្យសោកស្តាយ ដោយគាត់បានផុតដង្ហើមបាត់ទៅហើយ។

ជនរងគ្រោះឈ្មោះ នី រតន៍ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ភ្នំពេញ។ ជិះម៉ូតូម៉ាក C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DH-5659 និងមានស្រុកកំណើតនៅខេត្តកំពុងចាម។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។

14390957_1704130713246181_3470183506887362677_n14322610_1210769365648961_9148346360026345250_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More