ស្លាប់បុរសសតិមិនប្រកតីម្នាក់ផ្អើលអ្នកស្រុកលាយឡំនិងភាពខ្សឹកខ្សួល

កណ្តាល៖ បុរសសតិមិនប្រកតីម្នាក់បានពុលថ្នាំស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្លាប់តែនិយាយលេងរកមកអើតឈ្ងោកមើល ធ្វើអោយកាន់តែមានភាពសង្វេក លាយឡំនិងភាពខ្សឹកខ្សួល កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចសាលាឆទាន វត្តពោធិមង្គល ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ ឈ្មោះ អ៊ុំ អៀង ភេទប្រុស អាយុ៥៥ឆ្នាំ(មានសតិមិនប្រក្រតី)មុខរបរ មិនពិតប្រាកដនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

បើតាមប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានបណ្តើរកង់មានអីវ៉ាន់ពេញកន្ត្រក់មុខ ចូលតៅអង្គុយលេងជជែកជាមួយអ្នកភូមិ រួចថាខ្លួនចង់ហុតពងទាឆៅមួយគ្រាប់មើលក្រែងមានកម្លាំង។ និយាយរួចក៏បន្តដំណើរទៅផ្ទះអ្នកស្រុកពីមួយទៅមួយដោយលាយ៉ាងត្រឹមត្រូវថាទៅនៅ វត្ត ហើយ។

សមត្ថកិច្ចបានអោយដឹងផងដែរថា មិនយូរប៉ុន្មានស្រាប់មេភូមិបានទូរសព្ទ័រាយការណ៍ មកប្រាប់សមត្ថកិច្ចថាមានករណី
មនុស្សដេកស្លាប់ នៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលដំណឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយអាជ្ញា ផ្នែកជំនាញស្រុកចូលរួមធ្វើការពិនិត្យសាកសព។ នៅជុំវិញសាកសព គេឃើញមមានក្តាមប្រៃមួយថង់តូច,ពោតដុតឆ្អិនមួយផ្លែស្បែកជើងផ្ទាត់ពណ៌ខ្មៅ ខ្សែពណ៌លឿង០១គូរទឹកសុទ្ធ០១ដបមានកង់ (អំពីនីសាលីន២៦គ្រាប់,ប៉ារ៉ាសេតា មុល២ បន្ទះ ស្មើ២២គ្រាប់ប្រើអស់១៩គ្រាប់។

តាមការសន្និដ្ឋាន របស់គ្រូទេព្យជនរងគ្រោះស្លាប់ដោយសារប្រតិកម្មថ្នាំ (រ៉េអាស្យុង ពុលថ្នាំ)។ បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

14316909_2104810473077295_5270565376325720285_n 14322501_2104810423077300_8343753946691644313_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More