សំប្បូរណាស! មិនបាច់ចាប់នៅត្រពាំងឈូកអី តាមដងផ្លូវក៍ចាប់អ្នកជក់គ្រឿងញៀនបានដែរ!

ភ្នំពេញ៖ កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបុរស០២នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនកាលពីម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៦កញ្ញា២០១៦នៅផ្លូវ១០០៣ភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះអាង រ៉ាឆាង អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសណ្តោសឃុំជ្រៃធំស្រុករមាស ហែកខេត្តស្វាយរៀង។ទូ២ឈ្មោះជួន ម៉េងហុង អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិបឹងឈូក សង្កាត់ កីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអត្តរាគមន៍ខណ្ឌ សែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាង លើបានឃើញជនសង្ស័យកំុពុងជិះម៉ូតូ មួយគ្រឿងម៉ាកហ្សូមម័រអេចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BT-4398 ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យខណះដែលឃើញសមត្ថកិច្ចជនសង្ស័យដែលអង្គុយក្រោយ ឈ្មោះ អាង រ៉ាឆាង បានទំលាក់ថ្នាំញៀន១កញ្ចប់ចោលទៅលើដីពេលនោះកំម្លាំងសមត្ថកិច្ចឃើញទាន់ក៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០១កូនកញ្ចប់ថងតូចខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីពេទ្យលោកសង្ឃគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More