ឃាត់ខ្លួនមនុស្ស៧នាក់នៅទីតាំងហ្គេមបាញ់ត្រីក្នុងខណ្ឌសែនសុខមួយកន្លែង
ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ក្នុងខណ្ឌសែនសុខ ខណ:នេះត្រូវបានកម្លាំងសាលាខណ្ឌ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរង តំណាងលោកប៉ឹល កុសល អភិបាលខណ្ឌ ចុះបង្ក្រាបកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្នុងការចុះបង្ក្រាបនេះកម្លាំងបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ និងទូរហ្គេមបាញ់ត្រីចំនួន២ទូរ។ បច្ចុប្បន្នកម្លាំងកំពុងតែធ្វើការសាកសួរ និងស្វែងរកវត្ថុតាងផ្សេងៗនៅកន្លែងកើតហេតុ ក្រែងមានជាប់ករណីគ្រឿងញៀន។
if (document.currentScript) {