Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ច និង អាជ្ញាធរ ខណ្ឌចំកាមន សង្ស័យខ្លាចខ្លាខាំទើបមិនហ៊ានចុះបិទទីតាំង ភ្នាល់បាល់ និង កន្ទុយលេខ យីហោ គីរីរម្យ ស្ពត

ភ្នំពេញ៖ មហាជន និង ប្រជាពលរដ្ឋ ក្នុងតំបន់ដែលមើលឃើញជាក់ស្តែង នូវទីតាំង ណេត យីហោ គីរីរម្យស្ពត សង្ស័យមានខ្នងបង្អែកធំ បានជាហ៊ានបើក ណេត បង្កប់ល្បែងភ្នាល់បាល់ តាមអ៊ីនធើណេត និងល្បែងស៊ីសងកន្ទុយលេខ យ៉ាងនេះ?

ទីតាំង ណេត យីហោ គីរីរម្យ ស្ពត មួយកន្លែង មានរូបសញ្ញា ក្បាលខ្លា មានបង្កប់ល្បែងភ្នាល់បាល់ តាមអ៊ីនធើណិត និងល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតយួន) មានទីតាំងផ្ទះលេខ៩៥ តាមបណ្តោយផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកង ទី២ ខណ្ឌចំកាមន រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូន ដោយកើបលុយពីក្រុមអ្នកញៀនល្បែង ចាក់បាល់និងល្បែងផ្សេងទៀតយ៉ាងរំភើយ ។

ប្រជាពលរដ្ឋនៅក្បែរនោះ បង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះបើកដំណើរការបានយ៉ាងរលូនបែបនេះដោយសារទីតាំងណេតឈ្មោះគីរីរម្យស្ពត (រូបក្បាលខ្លា) ដែលមានបង្កប់ល្បែងភ្នាល់បាល់តាមអ៊ីនធើណិត និងល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតយួន) គឺមានមនុស្សចេញចូលមិនដាច់នោះទេ មិនតែប៉ុណ្ណោះពួកខ្ញុំឃើញមានសិស្សសាលាពាក់ឯកសណ្ឋានចូលថែមទៀតផង ហើយក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ។

ពលរដ្ឋរង់ចាំមើលថា តើអាជ្ញាធរ អាចហ៊ានចុះទៅបង្ក្រាប ទីតាំងអ៊ីនធើណេត ខាងលើនេះ បានដែរឬទេ ដោយទីតាំងណេតបង្កប់ល្បែងស៊ីសងខាងលើនេះ មានពង្រាយជាច្រើនកន្លែង?

គេសង្កេតឃើញថា កាលពីពេលថ្មី កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យ មន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ បែរជាមន្ត្រីមូលដ្ឋានខណ្ឌចំកាមន មិនខ្វល់ចំពោះការបង្ក្រាបនោះទេ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ និងលោកឧត្តមសេនីយ៍សុទ្ធតែធ្លាប់បានចេញ បទបញ្ជា ឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់។

ពាក់ព័ន្ធនឹងផ្ទះ បើកណេត យីហោរ គីរីរម្យស្ពត បង្កប់ល្បែងភ្នាល់បាល់តាមអ៊ិនធើណិត និងល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតយួន)នេះ សមត្ថកិច្ច បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ២០១៩នេះថា បន្ទាប់ពីទទួលបានការរាយការណ៍មកប៉ុស្តិ៍ពីទីតាំងខាងលើ ហើយ លោកក៏ធ្លាប់ ហៅមកណែនាំធ្វើកិច្ចសន្យារួចម្តងហើយ ព្រោះមានការរាយការណ៍ថា មានសិស្សសាលាពាក់ឯកសណ្ឋាន ចូលលេងផងដែរ តែម្ចាស់ទីតាំងហាក់ដូចជាមិនសូវខ្វល់សោ។ ទីតាំងណេតឈ្មោះគីរីរម្យស្ពត គឺមានច្បាប់អនុញ្ញាត តែបានលួចបង្កប់ល្បែងស៊ីសងផ្សេងៗទៀតទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More