នគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនយុវសិស្ស៤នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនទៅតុលាការ(Video)

ភ្នំពេញ ៖ យុវជន៤នាក់ ក្នុងនោះមានសិស្សសាលា៣នាក់ កម្មកររោងចក្រម្នាក់ ក្រោយពីនគរបាលឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធទៅនឹងការប្រមូលផ្តុំគ្នាជក់គ្រឿងញៀនហើយក្រោយពីបញ្ចប់ការសាកសួរ នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បញ្ឃូនខ្លួនមនុស្សទាំង៤នាក់ ទៅតុលាកា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ ។

យុវជនទាំង៤នាក់ ចោទប្រាប់ពីបទប្រើប្រាស់គ្រឿងញៀន ទី១ ឈ្មោះ នួន លីគង់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ។ ទី២ ឈ្មោះ ចន្ថា ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។ ទី៣ ឈ្មោះ ស សុខពិសី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។ ទី៤ ឈ្មោះ មាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូម៨ចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចាប់ខ្លួនកាលពីព្រឹកថ្ថៃទី១៣ ខែកញ្ញា នាំទៅកាន់ផ្នែកជំនាញ ហើយក្រោយពីបញ្ចប់ការសាកសួរទៅតាមន៏តិវិធី រហូតដល់ព្រឹកថ្ងៃទី១៦នេះ ជនជាប់ចោទទាំង៤នាក់ត្រូវបាននាំខ្លួនទៅកាន់តុលាកា ដើម្បីសាកសួរបន្ត និងចោទប្រកាន់ដាក់បន្ទុកជាផ្លូវការ ។ Bong To

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More