ម៉ូតូអូសរទេះលក់បបរក៏ចោរមិនលើកលែង ម្ចាស់បានត្រឹមរត់ទៅប្តឹងសមត្ថកិច្ច (video)

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាល ប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវ បន្ទាប់ពី ម៉ូតូអូសរទេះ លក់បបរជារបរប្រចាំថ្ងៃរបស់គាត់នោះត្រូវបានលោកចោរមិនអនុគ្រោះ ជិះយកទៅបាត់ ដោយទាំងសម្ភារៈ លក់ដូរទៅជាមួយអស់រលីង កាលពីវេលាម៉ោង១ យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅមុខបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ មានឈ្មោះ លន់ ដាវី អាយុ២៨ឆ្នាំ មុខរបរ លក់បបរគ្រឿងតាមរទេះ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងល្វា កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកម៉ូតូ កែច្នៃអូសរទេៈ ម៉ាកហុងដា សេ១២៥ សេរី២០០៧ ពណ៌ខ្មៅឡើតែម០១០ ពាក់ស្លាកលេខ កំពង់ធំ 1E-0699 ។

បើតាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់រាល់ថ្ងៃ ប្រកបរបរ ដើរលក់បបរគ្រឿង តាមម៉ូតូច្នៃភ្ជាប់ជាមួយធុងរទេះ ហើយមុនកើតហេតុ ម៉ូតូបន្ទាប់វិលមកពីលក់ដូរវិញ ចតទុកមុខបន្ទប់ជួលដូចសព្វដង ដាក់ចាន ឆ្នាំងសម្ភារៈ លក់ដូរ ក្នុងឃ្លប់រទេះ ហើយចូលសម្រាក រហូតដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ក្រោកមករៀបចំ ដើម្បីចេញទៅលក់ដូរ បែជាបាត់ម៉ូតូ ទើបភ្ញាក់ផ្អើល ។ តែបើតាម សន្តិសុខយាមផ្ទះសំណាក់ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែកញ្ញា គេឃើញម៉ូតូ អូសរទេះបបរ ត្រួវបានមនុស្សប្រុសម្នាក់ ជិះ ចេញពីចំណុចខាងលើ តែមិនបានចាប់អារម្មណ៍ ស្មានតែរបស់ផ្ទាល់ខ្លួនរបស់គេ មកពីលក់ដូរ ហើយក៏ទៅបាត់ រហូតដល់ព្រឹកទើបភ្ញាក់ផ្អើលថាមានបាត់ម៉ូតូ ។

ក្រោយដឹងថា ម៉ូតូច្នៃអូសរទេះលក់បបរ ត្រូវបានលោកចោរលួចយកទៅបាត់ នៅព្រឹកថ្ងៃទី១៦នេះ ជនរងគ្រោះ បានត្រឹមរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបឲ្យជួយស្រាវជ្រាវ តែប៉ណ្ណោះ៕ Bong TO

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More