លោកឧត្តមសេនីយ៍ បែន រ័ត្ន៖ គ្មានករណីគ្រោះថ្នាក់ដល់អាយុជីវិត និងការសម្រួលជាប្រាក់៦០០ ដុល្លារ ដូចការអះអាងរបស់ជនឆបោកនោះទេ!
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ មានបងស្រីម្នាក់តេចេញពីខេត្តសៀមរាបមកកាន់ការិយាល័យព័ត៌មាន TNN ថា មានបុរសម្នាក់ទូរស័ព្ទមកកាន់គាត់ហេីយបានអះអាងថា ជាមន្ត្រីនគរបាលស្រុកជេីងព្រៃ និងតម្រូវអោយគាត់បង់លុយ៦០០ដុល្លារ ជាថ្នូរនិងការសម្រួលដែលសាច់ញាតិរបស់គាត់បានបេីករថយន្តបុកមនុស្សស្លាប់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទឹកដីខេត្តកំពង់ចាម។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានប្រាប់បណ្តាញព័ត៌មាន ធី អិន អិន ថានាថ្ងៃទី១៤ ខែកញ្ញា ២០១៦ ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់ទេ។
ទទួលបានព័ត៌មានជុំវិញករណីខាងលេី លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាអោយមន្ត្រីជំនាញបេីកការស្រាវជ្រាវជាបន្ទាន់ទៅលេខ ០៩៧៨៩៨១១១៨ មិនមាននៅក្នុងបញ្ជីរបស់ស្នងការនគរបាលខេត្តទេ។ មន្ត្រីជំនាញបានប្រាប់ថា នៅពេលតេចូលលេខខាងលេីម្ចាស់ទូរស័ព្ទប្រាប់ថា នៅឯខេត្តរតគិរី តែបេីតាមការឆែកសញ្ញាបង្ហាញពីតំបន់តាមរយៈទូរស័ព្ទ (Local) ជនសង្ស័យខាងលេីតេចេញពីចំណុចក្បែរគុកត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោកស្នងខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនទាំងអស់អោយមានការប្រុងប្រយ័ត្ន ព្រោះកន្លងមកក៍ធ្លាប់មានករណីបែបនេះដែរ។ បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពង់ចាមកំពុងមមាញុឹកស្រាវជ្រានិងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕