សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ខណ:សម្ងំជក់ថ្នាញៀន

កណ្តាល៖ ជនសង្ស័យចំនួន៣នាក់ត្រូវបាន កម្លាំងល្បាតរបស់ការិយាល័យបំភ័ន្តអក្ខរះនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងល្បាតរបស់ប៉ុស្តិ៍ ដើមមៀន ល្បាតក្នុងភូមិសាស្រ្ត ធ្វើការឃាត់ខ្លួន ដកហូតថ្នាំញៀន នៅចំណុច ដីខាងក្រោយផ្ទះឈ្មោះកន វណ្ណះស្ថិតនៅ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦ ។

 

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ កន វណ្ណះ ភេទ ប្រុស អាយុ ២០ឆ្នាំមានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបប មិនប្រាកដ។២-ឈ្មោះ ឡយ ឡូត ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជាងទង មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល ។៣-ឈ្មោះ ឌី សុភ័ក្រ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបានអោយដឹងថា ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន០១កញ្ចប់តូចប្រភេទក្រាមពណ៌ សថ្លា -ទូរសព៏្ទ NokIA N ចុចពិល០១គ្រឿងនិងសំភារះសំរាប់ជក់មួយចំនួន។-ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1V- 0500 ស៊េរីឆ្នាំ២០១៥-កាបូបដាក់ប្រាក់ពណ៌ឈាមជ្រូកចំនួន ១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរបន្ត និងរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕

14370179_2105556073002735_8901972287022131471_n 14333592_2105556079669401_1045210611047751240_ndocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More