ឈ្មោះគ្នាក្នុង Facebook មិនអស់ចិត្តណាត់គ្នាមកក្រៅផ្អើលសមត្ថកិច្ច

បាត់ដំបង ៖ ក្មេងប្រុសស្រី ២ក្រុមមានគ្នា២០នាក់ ត្រូវបានក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយ កម្លាំងអធិការដ្ឋានគរបាលក្រុងបាត់ដំបង បាននាំខ្លួនមកធ្វើការសាកសួរនិងអប់រំ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីពួកគេបានជួបគ្នានៅមុខសាលាខេត្តបាត់ដំបង វាយតប់គ្នាបង្កជាអំពើហិង្សានៅលើ សួនច្បារសាធារណៈ ជាប់របងមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង។

ក្នុងការសាកសួរនោះ ក្រុមក្មេង២ក្រុមនេះ បានអោយដឹងថា គេនេះមានឈ្មោះថាក្រុម (Bee Ma និង BGR) ផ្តើមចេញពីជម្លោះនៅក្នុងប្រព័ន្ឋទំនាក់ទំនងសង្គម Face book ដោយមិនអស់ចិត្តពួកគេបានណាត់គ្នាខាងក្រៅ មកសាកកម្លាំងគ្នាតែម្តង។ បើតាមអោយដឹងពីសមត្ថកិច្ចថាជម្លោះបង្កហិង្សានេះបានកើតមានចំនួន០២ លើក ក្នុងថ្ងៃតែមួយ ដែលលើកទី០១ បង្កនៅចំណុចសង្កាត់ចំការសំរោង ពីវេលាម៉ោង១១ថ្ងៃត្រង់ តែជម្លោះនេះមិនទាន់ដឹងឈ្នះចាញ់ក៏ណាត់ជួបគ្នាម្តងទៀត នៅចំណុច សួនច្បារសាធារណៈ ជាប់របងមន្ទីរទេសចរណ៍ខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

សមត្ថកិច្ចសូម អំពាវនាវដល់មាតា បិតាអាណាព្យាបាល មេត្តាចូលរួមតាមដានសកម្មភាពរបស់កូននិងអប់រំណែ នាំកូនៗឲ្យ បានល្អចៀស វាងប្រព្រឹត្តិ នូវអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ៕

1 2} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More