សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាប គ្រឿងញៀន១កន្លែង ដកហូតថ្នាំញៀន៥៦កញ្ចប់ឃាត់ខ្លួនឪពុកកូន២នាក់

ភ្នំពេញ៖ ទីតាំងគ្រឿងញៀនមួយកន្លែងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចុះបង្ក្រាប និងឃាត់ខ្លួនបានមនុស្ស២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

កាចុះប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅចំណុច ក្រុមទី៨  ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ ដោយមានការដឹកនាំផ្ទាល់ដោយលោកវរ:សេនី យ៌ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការសំរបសំរួលដោយព្រះរាជអាជ្ញារង លោកស្រី ស៊ឺ វណ្ណនី។

ជាមួយគ្នានោះដែរនាយរងផ្នែកព្រហ្មទណ្ឌលោក ម៉ៅ ចាន់ថុន បានឲ្យដឹងជនសង្ស័យដែលត្រូវបានឃាត់ខ្លួន នោះទី១ឈ្មោះ ង្វៀង  ហាវហូម  ភេទប្រុសអាយុ២៣ឆ្នាំ   មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ ង្វៀង ហាវហាំង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបោកខោអាវ  មានទីលំនៅផ្ទះគ្មានលេខ ក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សី កែវ។ក្នុងនោះសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៥៦កញ្ចប់ ដាវចំនួន៥ដើម ព្រមទាំងឧបករណ៏គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នវត្ថុតាង រួមទាំងជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

9c2cb188-a36d-4022-867f-c364293b8119

 

95273160-85b6-4bdf-a9a4-72d334c8156f

25e365dc-808e-4db5-84c0-b858637dfd718e8b42c3-c139-4e7d-be3a-0f925847bb99
a0055284-be7e-45f5-a7b2-270e08db5381document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More