រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា ខ្ទាតមនុស្ស៥នាក់របួសធ្ងន់និងស្រាល

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៥នាក់ត្រូវបានផ្លោងខ្ទាតចេញពីរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ស្រាល២នាក់ បន្ទាប់ពីជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តប៉ាសុីរ៉ូបផកបោះពួយទាំងស្រវឹងលឿនជ្រុលទៅបុកពីក្រោយរថយន្តតាកុមា ខ្ទាតមនុស្ស៥នាក់ដែលអង្គុយឃ្លប់ក្រោយ ផ្លោងជាង១០ម៉ែត្រ ហើយរុញទៅបុករថយន្តតាក់សុីម៉ែត្រមួយគ្រឿងទៀតបើកនៅពីខាងមុខគេ បណ្តាលឲ្យរងការខូចខាត ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More