ចៅសង្កាត់ឃ្មួញ មេភូមិ និងមេ៥០ខ្នង រងការចោទថាជាអ្នកដឹកនាំប្រជាជនរំលោភយកដីរដ្ឋ រហូតស្នេីរសុំធ្វេីប័ណ្ណកម្មសិទ្ឋបានសម្រច

ភ្នំពេញ៖ មានការរិះគន់ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការថា លោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ និងលោក សំរិទ្ឌ វណ្ណនី មេភូមិបន្លាស្អិត ព្រមទាំងមេ៥០ខ្នងម្នាក់ទៀតឈ្មោះ សៅ ប៊ិន ថាជាអ្នកដឹកនាំកូនចៅពួកគាត់ និងប្រជាជនអោយនាំគ្នាសង់ផ្ទះរំលោភយកដីរបស់រដ្ឋដែល

បានបំរុងទុកយូរហេីយសម្រាប់គម្រោងធ្វេីសួនច្បារលម្អរនៅមុខទីស្នាក់ារស្ថាប័នផ្សេងៗរបស់រដ្ឋចំនួន៥ទីតាំងនៅជាប់ៗគ្នានៅមុខផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលទីបំផុតពួកគេទាំង២នាក់បានដឹកនាំការស្នេីសុំធ្វេីប័ណ្ណកម្មសិទ្ឋកាន់កាប់ដីបានសម្រេច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ដោយមានការឃុបឃិតគ្នាពី លោកពៅ ណារិទ្ឋ ប្រធានភូមិបាលខណ្ឌសែនសុខ។

តាមប្រវត្តិដីនោះ ត្រូវបានសាលារាជធានីបំរុងទុកធ្វេីជាសួនច្បារលម្អរដោយសារវាមានទីតាំងលាតសន្ធឹង នៅចំមុខមុខសាលារៀននិងមុខសាលាសង្កាត់ឃ្មួញ នៅមុខទីស្នាក់ការសាខា គណបក្សប្រជាជនកម្ពជា នៅមុខមន្ទីរពេទ្យមណ្ឌលសុខភាពឃ្មួញ និងនៅមុខ ទីស្នាក់ការប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ផងនោះ ដែលមានចំនួន ៥ទីតាំង ស្ថាប័នឯណោះ រហូតមកដល់ផ្លូវបំបែកដែលមាន ទំហំប្រហែលជាងមួយហិកតាមានសណ្ឋានរាងទ្រវែងជាត្រីកោណស្រួចឬហៅថា ច្រមុះជ្រូកនៅចនោះផ្លូវហាណូយនិងចន្លោះផ្លូវលំបេតុង និងផ្លូវលេខ១០១៩ លាតសន្ធឹងចំពីមុខទីស្នាក់ការទាំង៥ស្ថាប័ននេះ ចាប់ពីមុខសាលាសង្កាត់រហូតទៅទិសខាងត្បូង ដែលគេហៅថាដីច្រមុះជ្រូក។

ការហាមឃាត់អោយរក្សាទុកបំរុង ដីនោះបានធ្វេីឡេីងតាំងពីសម័យលោក ជា សុផារ៉ា ធ្វេីជា អតីត អភិបាលរាជធានីភ្នំពេញ រហូតមក សម័យ លោក កែប ជុតិមា តែលុះមកដល់ សម័យ លោក ប៉ា សុជាតិវង្ស ឡេីងជាអភិ បាលរាជធានី ក៏ត្រូវបានធ្លាក់មកដល់ដៃលោកសួង ម៉ុក ចៅសង្កាត់ឃ្មួញ និងលោក សំរិទ្ឋ វណ្ណនី និងមេ៥០ ខ្នង ម្នាក់ទៀតឈ្មោះ សៅប៊ិន ឃុបឃិតគ្នាជាប្រព័ន្ឋ ទទួចសុំធ្វេីប័ណ្ណកម្មសិទ្ឋស្របច្បាប់ដោយ លោកទាំង៣នាក់នេះឃុបឃិតគ្នា យកឈ្មោះប្រជាជនចំនួន២១គ្រួសារមក ធ្វេីជាប្រធានបទធំអោយថ្នាក់លេីជួយដោះស្រាយ។

តែបេីតាមសេចក្តីរាយការណ៍ពីប្រជាជននិងមន្ត្រីរាជការនៅតំបន់នោះបាន អោយដឹងថា ប្រជាជនទាំង២១ គ្រួសារនោះភាគច្រេីនជាកូនចៅ និងបងប្អូនខ្សែស្រឡាយបក្ខពួករបស់លោកចៅសង្កាត់ មេភូមិ មេ៥០ខ្នងខាងលេីនោះទាំងអស់។

ការទទូចស្នេីសុំនេះភាគច្រេីលោក សួង ម៉ុក បានប្រេីលោក សំរិទ្ឋ វណ្ណនី និងលោក សៅ ប៊ិន អោយមកបន្លំធ្វេីជាប្រជាជន ឡេីងតវ៉ាស្នេីសុំទាមទារអោយសាលាក្រុង ធ្វេីប័ណ្ណកម្មសិទ្ឋកាប់កាប់ដីធ្លី នៅពេលណាមានកម្មវិធី បេីកវេទិការសាធារណះម្តងៗ ជាលក្ខណះទ្រង់ទ្រាយធំ ដែល ល្បិចនេះ គេបានឃេីញពួកគេទាំង៣នាក់បានឡេីងទាមទារប្រមាណជា៣ទៅ៤ដងមកហេីយចាប់តាំងពីអំឡុងឆ្នាំ ២០១០ មកដល់ឆ្នាំ២០១៦នេះ។

នៅក្នុងរបាយការណ៍របស់លោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ និងលោកសំរិទ្ឋ វណ្ណនី មេភូមិបន្លាស្អិត បានរាយការណ៍ថា ប្រជាជនរស់នៅលេីដីច្រមុះជ្រូកដែលស្នេីសុំ សិទ្ឋកាន់កាប់ដីធ្លីនោះ មានចំនួន២១គ្រួសារដែលក្នុងនោះ មាន ឈ្មោះ សួង ម៉ុក មានកូន៣នាក់និងលោក សំរិទ្ឋ វណ្ណនី មានកូន៤នាក់ និងលោក សៅ ប៊ិន ក៏មានកូនជាច្រេីនដែរ ព្រមទាំងសាច់ញាតិរបស់ពួកគាត់មួយចំនួនទៀត។

លោក សួង ម៉ុក បានសង់ផ្ទះ៤ល្វែងកំពស់២ជាន់ជាប់គ្នា កាលពីប្រហែល៣ឆ្នាំមុននេះតាមសេចក្តីរាយការណ៍ត្រួសៗ លោកសួងម៉ុក មានដីនៅខាងក្រោយវត្តជាង១ហិកតា នៅជិតហ្គ្រែនភ្នំពេញជិត១ហិចតា និងនៅកន្លែងផ្សេងៗទៀតក្នុងសង្កាត់ឃ្មួញ។ ចំណែកលោក សំរិទ្ឋ វណ្ណនី ក៏បានសង់ផ្ទះនៅទីនោះដែរ ប៉ុន្តែ គាត់មានផ្ទះនៅលេីដីឡូត៍ដ៏ធំមួយកន្លែងទៀតប្រហែល១ហិចតានៅក្នុងភូមិបន្លាស្អិតនេះ ព្រមទាំងមានដីជាច្រេីនទីកន្លែងទៀតនៅក្នុងមូលដ្ឋាន របស់គាត់កាន់កាប់។ ចំណែកឯលោក សៅ ប៊ិន វិញក៏មិនធម្មតាដែរសង់ផ្ទះល្វែងជាប់ៗគ្នា៤ល្វែងនៅក្បែរផ្ទះ លោក សួង ម៉ុក ដែរនៅលេីីបំរុងទុករបស់រដ្ឋ នោះដែរ សុទ្ឋតែជាដង្ខៅដីទាំងអស់និងមានផ្ទះជាច្រេីនកន្លែងផ្សេងទៀតនៅតំបន់នោះ។

តាមសំណូមពររបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅក្នុងសង្កាត់ឃ្មួញ ទាំងមូលបានស្នេីសុំអោយសាលាក្រុងក្នុងនាមមន្ត្រីរាជរដ្ឋាភិបាល មេត្តាគិតមេីលនិងចាត់ការឡេីងវិញចំពោះមន្ត្រីខិលខូចបក្ខពួកនិយមទាំងនេះផង ជាពិសេស កុំអោយគាត់កាន់អំណាចយូរពេកទុកអោយមន្ត្រីដែលខំបំរេីបក្សរាប់សិបឆ្នាំមកហេីយនោះបានឡេីកាន់អំណាចជាចៅសង្កាត់ មេភូមិ គ្រាន់បានសេីមមាត់ខ្លះៗផងដែរទៅ ព្រោះពួកអស់លោកកំពូលខូចទាំង៣នាក់នេះ កាន់អំណាចតាំងពីឆ្នាំ១៩៨៩ មកម៉្លេះ គិតទៅជាង២០ឆ្នាំហេីយល្មមដកគាត់ចេញបានហេីយ បេីទុកគាត់ទៀតកាន់តែធ្ងន់ធ្ងរ ម្យ៉ាងមន្ត្រីៗបំរេីនៅក្នុងជួរបក្សនៅឃ្មួញក៏គេមិនសប្បាយចិត្តប៉ុន្មានដែរធ្វេីចៅសង្កាត់ដុះស្លែរយ៉ាងនេះមិនយុត្តិធម៌ទេ៕

2df98634-8e2f-4d4b-b932-0a5de5ab197a-1 66dd166e-7a02-4c09-8f5a-653cf37d831c-1 b5c0e2a3-2440-4cbd-b880-485ca5eee69d-1

dc7f203a-bf6c-4ffe-a7c0-636fc9e55258

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More