លួចបេះស្វាយអស់កន្លះការ៉ុងចាប់មិនជាប់ ស្អែកឡើងសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន កាលពីរសៀលថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយពីបុរសម្នាក់នោះបានចូលទៅចំការអ្នកស្រុកហើយលួចបេះស្វាយបានកន្លះការ៉ុងត្រូវម្ចាស់ឃើញស្រែកដេញចាប់មិនបានសំរេចកាលពីល្ងាចម៉ោង៥និង៣០នាទី ពីចំនុចចំការស្វាយ ភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះហាស់ ស៊ីម ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុ ។ចំនែកជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនបាននោះមានឈ្មោះធឿន ធុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើហេតុ គឺជាមុខសញ្ញាសកម្ម ។

វត្ថុតាងចាប់យក៖ផ្លែស្វាយ២៥ គីឡូក្រាម ម៉ូតូ០១គ្រឿងម៉ាកWaveពណ៌ខ្មៅ (មធ្យោបាយធ្វើសកម្មភាព)។

សមត្ថកិច្ចបានបន្តអោយដឹងថានៅមុនកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាកWave ពណ៌ខ្មៅ គ្មានកាបាំងគ្មានស្លាកលេខ ជិះយកទៅលាក់ទុកនៅគុម្ពោតព្រៃក្បែរចំការស្វាយជនរងគ្រោះ បន្ទាប់មកចូលបេះស្វាយជនរងគ្រោះបានកន្លះការ៉ុង លុះជនរងគ្រោះឃើញបានស្រែកចោរៗហើយដេញចាប់ប្រផាប់ប្រភីង ពេលនោះជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូ១គ្រឿងនៅក្បែរកន្លែងកើតហេតុ ។ ដល់ថ្ងៃទី១៨កញ្ញាឆ្នាំ២០១៦ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកចុះស្រាវជ្រាវ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនមកអធិការដ្នាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី ។

untitled

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More