លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី២ នៅវត្តទួលសង្កែ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារ បានចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី២ នៅវត្តទួលសង្កែ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ឬបិណ្ឌភ្ជុំ នេះគឺជាបុណ្យដ៏ធំមួយក្នុងចំណោមបុណ្យដទៃទៀតក្នុងប្រទេស កម្ពុជា បុណ្យនេះត្រូវបានប្រារព្ធឡើង ដើម្បីឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជនទាំងឡាយនិងឧទ្ទិសកុសលជូនដល់មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិការ សាច់សារលោហិតទាំងប្រាំពីរសណ្តានដែលបានបែកកាយ រំលាយក្ខន្ធទៅកាន់លោកខាងមុខ ឲ្យបានដល់ពួកគាត់គ្រប់ៗគ្នា និងឧទ្ទិសបុណ្យកុសលដល់ជូនយុទ្ធជន យុទ្ធនារី ដែលបាន ពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងមួយផ្នែកទៀតជូនដល់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានស្លាប់ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពតផងដែរ។
នាឱកាសនោះផងដែរ លោកជំទាវក៏បានវេរចង្ហាន់ រាប់បាត្រប្រគេនដល់ព្រះសង្ឃ និងបានប្រគេនបច្ច័យចំនួន ៧០០ដុល្លារសម្រាប់វត្តចាត់ចែងកសាងសមិទ្ធិផលបន្ថែម ជាប្រយោជន៏របស់ទីវត្តអារាម និងការគោរពប្រណិប័ត្តន៏ របស់ពុទ្ធសាសនិកទាំងឡាយផងដែរ៕