លោក កឹម សុខា៖ “យុវជន គឺជាកម្លាំងថ្មី គំនិតថ្មី ដែលនាំមកនូវការផ្លាស់ប្ដូរ”
ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិសម្រេចបង្កើត “ក្រុមប្រឹក្សាយុវជនថ្នាក់ជាតិ” គឺជាយន្ដការបន្ថែមលើសពីចលនាយុវជន។ក្រុមប្រឹក្សាយុវជននេះ មានសមាសភាពតំណាងឲ្យចលនាយុវជនទាំង២៥រាជធានី-ខេត្ត និងតំណាងឲ្យបណ្ដាញយុវជនមកពីមជ្ឈដ្ឋានផ្សេងៗ។
ក្រុមប្រឹក្សាយុវជន ជាសេនាធិការផ្ទាល់របស់ប្រធាន អនុប្រធានគណបក្ស ដែលមានតួនាទីសំខាន់ និងមានសិទ្ធិអំណាច មិនត្រឹមតែចូលរួមក្នុងសកម្មភាពនយោបាយនោះទេ លើសពីនេះទៅទៀត ជាអ្នកចូលរួមធ្វើសេចក្ដីសម្រេចគោលនយោបាយសំខាន់ៗ របស់គណបក្សទៀតផង។
ថ្លែងនៅក្នុងពិធី “សំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយចលនាយុវជនគណបក្សសង្គ្រោះជាតិ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង” នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។
document.currentScript.parentNode.insertBefore(s, document.currentScript);