ហ៊ឺហាឡូយឆាយ៦ថ្ងៃ ពីករណីឆកបោកម៉ូតូ វិញចូលទ្រនំ ផ្តល់រង្វាន់លើកទឹកចិត្តខ្នោះដៃមួយគូរ!

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពបោកម៉ូតូពីមិត្តភ័ត្ត្រកេចខ្លួនបានរយ៉ះពេល០៦ថ្ងៃចូលផ្ទះវិញត្រូវបាន ជនរងគ្រោះជាម្ចាស់ម៉ូតូឃើញប្តឹងសមត្ថកិច្ចមូលដ្ឋានអោយជួយឃាត់ខ្លួន។កាលពីម៉ោង១៤និង៣០នៅបន្ទប់ផ្ទះជួលភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះផេង លីឡូ អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ផ្ទះជួលភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។មានស្រុក កំណើតភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូងខេត្តក្រចេះ។
ដើមបណ្តឹងឈ្មោះហ៑ួន សុខហៀង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរគ្រូបង្រៀនស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យនិងមានស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវស្រុកសំរោងខេត្តតាកែវ។

ប្រភពពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថាកាលពីរសៀលថ្ងៃទី១៣កញ្ញា២០១៦មុនកើតហេតុជនសង្ស័យបានខ្ចីម៉ូតូម៉ាក ឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1FG-9504ពីប្អូនប្រុសរបស់គាត់ឈ្មោះហ៑ួន សុធា ដែជាមិត្តភ័ត្ត្រជាមួយជនសង្ស័យដោយប្រាប់ថាទៅសំភាសការងារក្រោយពីបានម៉ូតូដល់ដៃហើយបានយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេងបានលុយចំនួន៤៥០$ ហើយកេចខ្លួនរហូត។

ប្រភពដដែលបានប្រាប់ទៀតថាលុះដល់រសៀលថ្ងៃទី១៨កញ្ញា២០១៦នេះជនរងគ្រោះបានប្រទេះឃើញជនសង្ស័យនៅផ្ទះជួលក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះចាប់ឃាត់ខ្លួនដើម្បីយកមកធ្វើការសាកាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាពិតជាបានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់មិត្តភ័ត្ត្រពិតប្រាកដមែនដោយខ្លួនបានយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេងបានលុយចំនួន ៤៥០$ក្រោយពីបានលុយហើយខ្លួនបានយកទៅចាក់ភ្នាល់បាល់នៅណេត២៤ម៉ោងម្តុំផ្លូវទេពផននិងបាន
ចាញ់អស់ហើយលុយខាងលើនិង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីទទួលទោសតាមផ្លូវច្បាប់។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More