ឲ្យសង្សារថតរូបអាក្រាតផ្ញើរឲ្យខ្លួនតាម Messenger រួចគំរាមទារប្រាក់ (មានវីដេអូ)

កណ្តាល៖ នេះគឺជាករណីថ្មីមួយដែលយើងមិនធ្លាប់បានជួបក៏អាចចាត់ទុកថាជាលើកដំបូងផងដែរ..។ ដែល មានបុរសម្នាក់បានប្រើបណ្តាញសង្គម Facebook និង Messenger ដើម្បីទាក់ទងស្រីៗធ្វើជាសង្សាពេលបានខ្លួនហើយក៏ប្រើមនោ សញ្ចេតនាបញ្ឆោតឲ្យសង្សាខ្លួនថតរូបអាក្រាតផ្ញើរឲ្យខ្លួនតាម Messenger រួចហើយបុរសថោកទាបម្នាក់នេះបានបន្តរូបឲ្យមិត្តភក្ត្រ័មើលលេង។ មិនត្រឹមតែប៉ុណ្ណោះទេគេថែមទាំងបានយករូបអាក្រាត នេះទៅគំរាមសង្សាខ្លួនឲ្យរកប្រាក់ឲ្យគេចាយទៀតផងបើពុំនោះគេយករូបទាំងនោះទៅបង្ហោះនៅលើ Facebook មិនខានឡើយ។

អំពើនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅរៀបចំសំណាញ់បង្ក្រាបបានក្រោយពេលជនរងគ្រោះចុងក្រោយទ្រាំមិនបានទើបដាច់ចិត្តមកប្តឹងនគរបាលដើម្បីបញ្ចប់ការគំរាមកំហែងពីអានរកមួយនេះ..៕ តាមការឆែកក្នុងទូរសព្ឌ័ជនល្មើស(បិសាចតណ្ហាឈាមត្រជាក់)មួយនេះមានរូបជនរងគ្រោះមិនក្រោម៥នាក់ឡើយ..ហើយតាមចម្លើយសារភាពរបស់ជនល្មើដថាមានច្រើនទៀតតែមិនចាចំនួន…៕

តើសុភាពបុរសទាំងឡាយដាច់ចិត្តធ្វើរបៀបនេះដាក់សង្សាជាទីស្រឡាញ់របស់ខ្លួន បានទេ..? ហើយចំពោះសុភាពនារីទាំងឡាយអើយក៏សូមមេត្តាបើទោះជាស្រឡាញ់សង្សាយ៉ាងណាក៏ដោយក៏កុំលេងល្បែងថតរូបបែបនេះផ្ញើឲ្យសង្សាខ្លួនធ្វើអ្វីណា….?

អំពើគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌរកប្រាក់ឲ្យខ្លួនដែលជាសង្សានិងគ្នានោះ…: ជនរងគ្រោះកញ្ញា វ.ណ.នអាយុ ១៧ ឆ្នាំជាសិស្សសាលាមានលំនៅៗភូមីថ្មី២សង្កាត់តាខ្មៅក្រុងតាខ្មៅត្រូវជាសង្សាស្រឡាញ់គ្នាជាមួយ ជនល្មើសឈ្មោះកាន សុគន្ធារឹទ្ធអាយុ២២ឆ្នាំនៅភូមិក្រពើហាសង្កាត់ព្រែកឬស្សីក្រុងតាខ្មៅ។ បានស្រឡាញ់គ្នាតាំងពីដើមឆ្នាំ២០១៥មកម្លេះហើយបានដល់ទីជម្រៅជាមួយគ្នាទៀតផង។

ចំណងស្នេហ៍មួយនេះចេះតែមានការរកាំរកូសនិងគ្នាជារឿយៗតែ ” បែកហើយជួបៗ “ក្នុងរយះពេលស្រឡាញ់គ្នាគូរស្នេហ៍មួយគូរនេះបានណាត់ជួបនៅផ្ទះសំណាក់ពេលថ្ងៃជារឿយៗ..រហូតពេលមួយខាងប្រុស”ជនល្មើស”បានចេញទៅលេងម្តាយនៅស្រុកចិនដោយនឹកសង្សាពេកក៏ឲ្យសង្សាថតរូប” អាក្រាតកាយ ” ផ្ញើតាម Messenger ឲ្យទៅខ្លួនមើលញឹកញាប់និងច្រើនប៉ុស្តផងដែរ។

ពេលជនល្មើសមកដល់ស្រុកវិញក៏បានផ្ញើសារមកប្រាប់ឲ្យសង្សាខ្លួនរកប្រាក់ឲ្យ400$ថាខ្លួនត្រូវការប្រាក់..។ រងគ្រោះមិនមានប្រាក់ឯណានិងឲ្យទៅសង្សាខ្លួននោះទេ។ជនល្មើសក៏គំរាមបង្ហោះ រូបអាក្រាតកាយរបស់សង្សខ្លួនលើបណ្តាញសង្គម ( Facebook )រួចជនល្មើសក៏បង្ហោះរូបអាក្រាតពាក់កណ្តាលខ្លួន១លើក។រួចបន្តគំរាមបង្ហោះរូបដោយបញ្ចេញមុខមាត់នុងរូបកេរ្ត៍ភេទរបស់ជនរងគ្រោះទៀតផង….៕

ដើម្បីការពារខ្លួននិងរក្សាកិត្តិយសរបស់ខ្លួន..កញ្ញារងគ្រោះក៏បានមកប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ
ទើបរៀបចំកំលាំងហើយណាត់ឲ្យជនល្មើសមកយកប្រាក់ដើម្បីបង្ក្រាបចាប់ខ្លួនជនល្មើសតាមច្បាប់….៕
នេះគឺលើកទីមួយហើយដែលជនល្មើសធ្វើសកម្មភាពគំរាមទារប្រាក់តាមបណ្តាញសង្គមនិងប្រព្រឹត្តចំពោះគូរស្នេហ៍របស់ខ្លួន.៕ យើងខ្ញុំសូមអធ្យាស្រយ័ចំពោះការដាក់រូបបង្ហោះក្នុងករណីនេះគឺមិនអាចដាក់រូបជនរងគ្រោះបានឡើយដើម្បីរក្សាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផងនោះ..៕

យើងខ្ញុំសូមអំពាវនាវចំពោះសុភាពបុរសទាំងឡាយមេត្តារក្សានិងផ្តល់តម្លៃដល់ស្ត្រីខ្មែរយើងផងបើទោះជាមានការបែកបាក់ចែកផ្លូវគ្នាដើរទៅហើយក៏ដោយចុះក៏សូមរក្សាការគោរពមួយនេះឲ្យស្ថិតនៅក្នុងអារម្មណ៍លោកអ្នកជាដ៏រាប។ ហើយចំពោះសុភាពនារីនៃយើងទាំងឡាយក៏សូមមេត្តារក្សានូវសេចក្តីថ្លៃថ្នូរចេះលាក់ចេះបាំងកេរ្ត៍អាករដែលអ្នកម្តាយវង្សត្រកូលបានប្រគល់ជាមរតកកុំទុកចិត្តបុរសដែលខ្លួនស្រឡាញ់នោះហើយសុខចិត្តធ្វើតាមគ្រប់បែបយ៉ាងបែបនេះអី..៕

17c0b3b2-7464-444b-9ab3-25b6fb59fda3

14317396_574866536034621_4307070522365749384_n 14344976_574866462701295_3887436095142448288_n 14364738_574866486034626_6866406607444232692_n 14370107_574866502701291_4817486861633330018_n 14390987_574866526034622_2132848430947322618_n

1 of 5,011

ចំនួនអ្នកទស្សនា
  • 2
  • 1,382
  • 745
  • 8,911,758

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More