លោកវរសេនីយ៍ឯក ម៉ក់ ហុងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនគ្រួសារមន្ត្រីនគរបាលទទួលមរណភាព
ភ្នំពេញ៖ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរ បាលជាតិកម្ពុជានៅព្រឹកថ្ងៃទី១៩កញ្ញា២០១៦នេះលោកវរសេនីយ៍ ឯកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងជាប្រធានគណះកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌសែនសុខបានអញ្ជើញនិងជួបសំណេសសំណាលជាមួយតំណាងគ្រួសាររបស់ឯកឧត្តម ហ៑ុន ភឿង ដែលបានមរណះភាពដោយរោគគាពាធដោយបន្សល់ទុកតែស្ត្រីមេម៉ាយនិងកូនកំព្រា។ដែលមានទីតាំងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខភូមិបន្លាស្អិតសង្កាត់ឃ្មួញ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ។សមាគមន៍អតីតយុទ្ធជនកម្ពុជាខណ្ឌសែនសុខ ដឹកនាំដោយលោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានប្រគល់ថវិការចំនួន៤ លានរៀលជួនដល់គ្រួសារ ឯកឧត្តម ហ៑ុន ភឿងដែលបានស្លាប់កាលពីថ្ងៃទី១២សីហា២០១៦នៅក្នុងមន្ទីពេទ្យខ្មែរមិត្តភាពសូវៀតដោយរោគគាពាធ។
លោកអធិការបានប្រាប់ទៀតថាថវិការដែលប្រគល់ជូនគ្រួសារសពលោកឯកឧត្តមព្រឹកនេះជាថវិការផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ។
if (document.currentScript) {