វាយឪពុកខ្លួនឯង ព្រោះសុំលុយ២ម៉ឺនរៀល ទិញថ្នាំញៀនជក់មិនបាន (មានវីដេអូ)

ភ្នំពេញ ៖ បុរសម្នាក់ថ្វីបើមានប្រពន្ធហើយ តែការអបៀរំចិត្តនៅតែមិនទាន់បាន ដើរផឹកដើរសុី ម៨នគិតពីអនា គត មិនគិតពីក្រុមគ្រួសារ ឈានដល់ប្រើប្រាស់គ្រឿងញៀនរហូតដល់បែកថ្នាំ នាំវិប្បដិសរីចូលគ្រួសារ សុំលុយឪពុក២មុឺនរៀលមិនបាន បែជា គម្រាមអ្នកមានគុណ ប្រវាយប្រតប់ រហូតក្រុមគ្រួសារទ្រាំលែងបាន ប្តឹងប៉ូលីសចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសលែងស្តាប់ដំបូន្មានឪពុកម្តាយ លែងស្គាល់គុណទោសបុណ្យបាប មានឈ្មោះ ជួន សុភ័ក្រ្ត អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ រស់ដោយសារប្រពន្ធ ឪពុក ម្តាយចិញ្ចឹមដដែល ដោយសារងប់ងុលវក់ប្រើប្រាស់គ្រឿងញៀន មានប្រពន្ធឈ្មោះ វ៉ា រី អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ និងមានម្ដាយឈ្មោះ ជួន ចន្ថា អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ និងឪពុកឈ្មោះ បិុច ចន្តា អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា បុរសខាងលើ ទោះជាមានប្រពន្ធហើយក្តី តែការរស់នៅ ពឹងលើប្រពន្ធ ឪពុកម្តាយ ឲ្យធ្វើការងារអ្វីក៏មិនធ្វើ ស៊ូយកពេលទំនេរ ដើរសុីផឹក ប្រើប្រាស់គ្រឿងញៀន រហូតដល់បែក ហើយនៅវេលាម៉ោងខាងលើ បុរសរូវបនេះ សុំលុយឪពុកចំនួន២មុឺនរៀលតែឪពុកមិនឲ្យលុយ ទើបកូនប្រុស បញ្ចេញកំហឹង គម្រាមបង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុ ដោយសារកូនប្រុសសងគុណឪពុកដោយរបៀបនេះ ប្តឹងចាប់ចាប់ខ្លួន តែម្តងធ្វើការអប់រំនៅមណ្ឌលកែប្រែ ។ BONG TO,

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More