Update:​ បុកគេស្លាប់ហើយ រត់គេចខ្លួនចូលក្នុងបុរី ឌឺ មេគង្គ រ៉ូយ៉ាល់ បាត់ស្រម៉ោល

ភ្នំ្នពេញ៖ សេចក្តីរាយការណ៏បន្ថែមពីភ្នាក់ងារយ់ើងបានអោយដឹងទៀតថា បុរសដែលរងគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ព្រឹកមិុញនេះ ជាជនជាតិវ់ៀតណាមទាំងពីរនាក់។

ជនរងគ្រោះទី១ឈ្មោះ ង្វៀង យុំាងថាន់ ភេទប្រុស អាយុ ១៧ឆ្នាំ(ស្លាប់) និងម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ ជួវ យុំាងវិន ភេទប្រុស អាយុ ១៤ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងមានទីលំនៅភូមិអរីយ៍ក្សត្រ័ ឃុំអរីយ៍ក្សត្រ័ ស្រុកល្វាឯម ខេត្តកណ្តាល។

 

គួររំលឹកថាកាលពីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ចំណុចមុខបុរី ឌឺ មេគង្គ រ៉ូយ៉ាល់ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងរបស់ក្រុមហ៊ុន Home Master Group (មិនមែនក្រុមហ៊ុនបុរី ឌឺ មេគង្គ រ៉ូយ៉ាល់)បើកបុកជនរងគ្រោះខាងលើ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកជនបង្កបន្ទាប់ពីបើកបុកគេស្លាប់ហើយរត់បាត់ស្រមោល។

តែបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីជនបង្កបានបើករថយន្តបុកជនរងគ្រោះហើយនោះ ជនបង្កបើកបររថយន្តទៅឈប់ខាងស្តាំ ហើយរត់ចូលទៅក្នុងបុរី ឌឺ មេគង្គ រ៉ូយ៉ាល់ បាត់តែម្តង។

 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងដែរថា បុរសដែលបានបើករថយន្តខាងលើត្រូវបានស្គាល់ឈ្មោះថា ស៊ី សំណាង ភេទប្រុស អត្តលេខ១០៤៤ បានបើករថយន្តHINO ពណ៌ស្ក ជាប្រភេទ ក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Home Master Group ពាក់ស្លាកលេខ ភ្នំពេញ 5A-1272 បើកចេញពីក្នុង បុរី ឌឺ មេគង្គ រ៉ូយ៉ាល់ ឆ្លងផ្លូវជាតិលេខ៦ ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត រីឯជនរងគ្រោះ ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-1253 ដឹកអំពៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះជិះមកដល់ទល់មុខបុរី ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកចេញពីក្នុងបុរី ឌឺ មេគង្គរ៉ូយ៉ាល់ បុកកិនម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្រោមរថយន្ត និងម្នាក់ទៀតរបួសធ្ងន់។ ចំណែកឯអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តតែប៉ុណ្នោះ។

 

ក្រោយពីសមត្ថកិច្ចបានធ្វើការវាស់វែង និងនាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរក្រុង ហើយនោះ សពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារដឹកយកទៅតំកល់ទុកនៅសង្កាត់ព្រែកឯង ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំនែកជនរងគ្រោះម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរបន្ទាន់ពីកើតហេតុ។ទោះយ៉ាងណាជនបង្ក មិនទាន់ត្រូវបានសមត្ថកិច្ចស្វែករកឃើញនៅឡើយនោះទេ។

 

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងទៀតថា រថយន្តក្រុមហ៊ុនខាងលើតែងតែឃើញបើកបរចេញចូលលឿនៗ  ដូចមិនសូវខ្វល់ពីការឆ្លងកាត់របស់អ្នកស្រុកអីទេ ដូចឃើញថ្ងៃនេះស្រាប់បានបណ្តាលអោយមនុស្សស្លាប់ និងបន្សល់សោកនាដកម្មបងបាត់បងប្អូន កូនបាត់បង់ឳពុកដូចនេះ។ តើអាជ្ញាធរមិនគួរជួយមើលផងទេរអពីបញ្ហានេះ៕ ដោយ៖ស៊ុនតិច

https://youtu.be/k-XX82swJY0} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More