ដំរីចុុះព្រេងមួយក្បាលបាន កញ្ជ្រោលបុក ហេីយជាន់ ម្ចាស់រហូតដល់ស្លាប់

មណ្ឌលគិរីៈ សេចក្កីរាយការណ៏ពីភ្នាក់ងារយើងប្រចាំខេត្តមណ្ឌលគីរីបានអោយដឹងថា នៅរសៀលមុននេះបន្តិច ក្នុងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីដែលមិនដែលធ្លាប់មាននៅខេត្តមណ្ឌល់គិរី នៅក្នុងស្រុកពេជ្រាដា ក្នុងឃុំស្រែអំពូម ជិតដល់ទឹកជ្រោះប៉ូស្រា មានដំរីស្រុកមួយក្បាលទំនងជា ចុុះព្រេង រឺ ដំរីឡេីងក បានកញ្ជ្រោលបុក នឹងជាន់ម្ចាស់ជាមរដំរីរហូតដល់បាត់បង់ជិវិតផងដែរ។ ក្រោយពីជាន់ម្ចាស់ស្លាប់ហើយ ដំរីនេះរត់ចុះរត់ឡើងតាមផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា នាំឲ្យអាជ្ញាធរមានការព្រួយបារម្ភខ្លាចបង្កគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរ។ ខណះនេះខាងមន្ត្រីសម្ថកិច្ចកំពុងរកវិធីដេីម្បីទប់ស្កាត់ការពារខ្លាចវាដេីរបង្ក ទៅលេីភ្ញៀវដែលកំពុងធ្វេីដំណេីរមកលេងតាមផ្លូវនេះផងដែរ។

 

ជនរងគ្រោះមានឈ្មោះ ម៉ុប ស្រេង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិភ្នង។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណិយ៏។ ដោយ៖ ចិន្ដា

10a38ab7-d1f0-4715-bd1e-695ab7654116untitled58929d57-234c-4939-b361-6588c37167bf} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More