របងស្ថានីយ៍វិទ្យុជាតិ ត្រូវរថយន្តបុកទំលុះ (video)

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តតាកូម៉ាទៅបុកទំលុះរបងស្ថានីយ៍វិទ្យុជាតិ រងការខូតខាតរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សី។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តតាកូម៉ាមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AD-3840 បើកតាមបណ្ដោយផ្លូវ២៧៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនដូចហោះ លុះមកដល់កែងផ្លូវ២៨៩បានជ្រុលទៅបុករបងស្ថានីយ៍វិទ្យុជាតិរងការខូតខាតយ៉ាងដំណំ រថយន្តរងការខូចខាតមួយកំណាត់មុខទាំងស្រុងទៅមុខលែងរួច។ សំណាងល្អម្ចាស់រថយន្តរងរបួសស្រាល តែពេលចុះមកនៅសល់ក្លិនបន្តិចរាងទ្រេតទ្រោត។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ត៍ទួលសង្កែ បានទៅដល់ទាក់ទងហៅជំនាញមកធ្វើការវាស់វែងយករថយន្តបង្កនិងម្ចាស់រថយន្តទៅការិយាល័យចរាចរណ៍ផ្លូវ គោករង់ចាំធ្វើការដោះស្រាយជាក្រោយ។ ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធ

10e61953-468c-40f9-b114-c5139aadd783 169a90ef-3df7-405b-93f8-9460c284bed2 3046fc5a-7cac-4d87-805d-b09e085d6cb3

1 of 4,992

ចំនួនអ្នកទស្សនា
  • 0
  • 1,677
  • 2,758
  • 8,896,073

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More