រដ្ឋបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយសមាគមមិត្តអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គមបានចូលរួមកាន់បិណ្ឌទី៣នៅវត្តអង្គនិស័្សយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយសមាគមមិត្តអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកាន់បិណ្ឌទី៣នៅវត្តអង្គនិស័្សយ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់កាន់វេនបិណ្ឌទី៣ក្នុងវត្តអង្គនិស័្សយ នាឱកាសនោះមាន៖
១-ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ
២-លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌរង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ
៣-សមាគមមិត្តអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម
៤-ភោជនីយដ្ឋាន សក្ខិណា
៥-ភោជនីយដ្ឋាន ហេង ហេង
៦-លោក-លោកស្រីក្រុមការងារចុះជួយសង្កាត់ឪឡោក
៧-លោកចៅសង្កាត់ និងលោក-លោកស្រី មេភូមិទាំង១០ ព្រមទាំងក្រុមគ្រួសារ
៨-នាយ-នាយរង ប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ព្រមទាំងក្រុមគ្រួសារ។
៩-ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិសែនជ័យ៕

image image  image image

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More