ឯកឧត្តម វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យដំណើរការ រោងចក្រផលិតចំណីសត្វ អាគារទីពីរក្រុមហ៊ុន ស៊ីឈួន ញ៉ូវហូភ អាហ្រ្គីប៊ីស៊ីនីស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យដំណើរការ រោងចក្រផលិតចំណីសត្វ អាគារទីពីរក្រុមហ៊ុន ស៊ីឈួន ញ៉ូវហូភ អាហ្រ្គីប៊ីស៊ីនីស ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស សង្កាត់ភ្លើងឆេះរទេះ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យោងតាមសេចក្តីរាយការណ៍របស់ លោក ឌូ យ៉ាង់ ពីង ប្រធានអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់អោយដឹងថា៖
1) ក្រុមហ៊ុន NEW HOPE CAMBODIA បានបោះទុនវិនិយោគសាងសង់រោងចក្រផលិតចំណីសត្វនេះអស់ទឹកប្រាក់ចំនួន ៦ លានដុល្លារអាមេរិក ដោយបានចាប់ផ្តើមតាំងពីឆ្នាំ ២០១០ មកម៉្លេះ ។ ហើយនិងបានការសម្រេចចិត្តបន្ថែមទុនវិនិយោគចំនួន ៦ លានដុល្លារមេរិច បន្ថែមទៀតដល់ការពង្រីករោងចក្រនៅលើទីតាំងតែមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណីសត្វដែលមានការចិញ្ចឹមរបស់ប្រជាកសិករបានកើនឡើង ។
2) រោងចក្រមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៨ ម៉ឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង៥០០ តោន ក្នុងមួយថ្ងៃ ។
3) បន្ថែមលើសពីនេះទៅទៀតក្រុមហ៊ុនបានចូលរួមចំណែកក្នុងការប្រមូលទិញវត្ថុធាតុដើមជាផលិតផលកសិកម្មក្នុងស្រុកចំនួន ២ម៉ឺន៥ពាន់តោន ក្នុងមួយឆ្នាំ ដែលក្នុងនេះរួមមានពោត ដំឡូងមី ម្សៅកាល់ស្យូម កន្ទុក និងចុងអង្ករ ។
4) បរិមាណចំណីសត្វ្រមាណជា ៨៥% ក្រុមហ៊ុនបានលក់ទៅអោយនៅតាមដេប៉ូលក់ចំណីសត្វនៅទូទាំប្រទេស និងប្រមាណជា ១៥% បានលក់ជូនកសិករជាអ្នកចិញ្ចឹមសត្វដោយត្រង់តែម្តង ។
5) ដើម្បីពង្រីកការចិញ្ចឹមសត្វរបស់ប្រជាកសិករ និងចូលរួមការកាត់បន្ថយការនាំចូលសាច់សត្វពីប្រទេសជិតខាងក្រុមហ៊ុនមានគម្រោង៖
 សាងសង់កសិដ្ឋានចិញ្ចឹមជ្រូកពូជដែលមានមេរហូតដល់ ១២ ពាន់ក្បាល ដែលអាចឈានទៅដល់ការផលិតកូនជ្រូកពូជសុទ្ធល្អដើម្បីលក់ជូនប្រជាកសិករបានរហូតដល់ ៣០ ម៉ឺនក្បាលក្នុងមួយឆ្នាំ។
 សាងសង់រោងចក្រកែឆ្នៃសាច់ ជ្រូក និងមាន់ផងដែរ ។

image image image image image image

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More